Tuesday, November 11, 2025
Header Banner

រថយន្តដឹកដីរបស់កងវិស្វកម្ម បានបុកគោយន្តដឹកអុស បណ្តាលឲ្យរបួសមនុស្ស៣នាក់,រួចចុះមកសើចហើយឡើងរថយន្តទៅបាត់!

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដឹកដីរបស់ក្រុម វិស្វកម្មបានបុកគោយន្តដឹកអុស ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣ រីឯអ្នកបើកបររថយន្តបានចុះពីរថយន្តហើយសើចដាក់ជនរងគ្រោះ រួចក៏ឡើងរថយន្តដឹកដី១គ្រឿងទៀតទៅបាត់។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤នាទី រសៀលថ្ងៃ ទី១៣ខែកញ្ញាឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវកៅស៊ូ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ឃើញគោយន្តបើកបរពីកើតទៅលិច ខណៈពេលនោះ ម្ចាស់គោយន្តទាំង៣នាក់ឪពុកម្តាយ និង កូន មកដល់ចំណុចកើតហេតុបានលើកដៃជាសញ្ញាឲ្យរថយន្តដឹកដីឈប់ដើម្បីគាត់ធ្វើដំណើរទៅមុខព្រោះផ្លូវគាត់បើកត្រង់ រីឯរថយន្តដឹកដីបើកលឿនមកពីជើងបត់ទៅកើតមកដល់ទល់មុខគ្នាមិនព្រម ឈប់ក៏បុកគោយន្តពេញទំហឹងបណ្តាលឲ្យប្តីរបស់គាត់ដួលបោកក្បាល ទៅនឹង ម៉ាស៊ីនគោយន្ត របួសធ្ងន់ និងប្រពន្ធកូនរបួសស្រាល។

ប្រភពពីសាក្សីបានរៀបរាប់បន្តថា ក្រោយពេលកើតហេតុ អ្នកបើករថយន្តដឹកដីរបស់ក្រុមហ៊ុន វិស្វកម្ម ឃើញបើកទ្វារ ឡាន ចុះ រត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្តម៉ាក HINO ពណ៌ ស គ្មានស្លាកលេខ។ បើតាមការរៀបរាប់ពី ប្រពន្ធ ជនរងគ្រោះបានទិញអុស យកទៅលក់ឲ្យថៅកែឡឥដ្ឋ មិនទាន់បានដល់ពាក់ កណ្តាលផ្លូវផង ក៏ជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ តែម្តង។អ្នកស្រី រៀបរាប់បន្ត ថា បន្ទាប់ពីរថយន្តដឹកដីបុករួចអ្នកបើកបររថយន្តចុះ មក ឃើញពួកខ្ញុំ ហើយសើចដាក់ខ្ញុំហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ចំពោះពួកខ្ញុំសោះ ហើយក៏ឡើងរថយន្តផ្សេងទៅបាត់ដោយ បន្សល់ទុករថយន្តនៅនឹងកន្លែង។

ជុំវិញករណីខាងលើនេះដែរ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងតាមទូរស័ព្ទថារឿងនេះពួកគាត់មិនហ៊ានផ្តល់ព័ត៌មាននោះទេ តែជនរងគ្រោះត្រូវបានអាជ្ញាធរដឹកយកទៅព្យាបាលនៅមន្ទីរពេរទ្យរួចរាល់ហើយ។

មហាជនលើកឡើងថា ម្ចាស់ក្រុមហ៊ុនកងវិស្វកម្មដឹកដីខាងលើគួរតែប្រាប់កូនចៅឲ្យចេះមានសីលធម៌ក្នុងការបើកបររថយន្តបើខុសគួរតែទទួលស្គាល់នូវកំហុស កុំចេះតែអាងខ្សែធ្វើអីស្រេចតែអំពើចិត្តនោះ៕ដោយ៖រាជសី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម