Tuesday, November 11, 2025
Header Banner

សម្ដេចក្រឡាហោម ស ខេង ​ចាត់ឲ្យឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​ដឹកនាំក្រុមការងារចុះបង្ក្រាប​ល្បែងស៊ីសង​ទូទាំងប្រទេស​ 

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃពុធ ១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ បានចាត់តាំងលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសហការបង្ក្រាបល្បែងស៊ីសងខុច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស។

យោងតាមលិខិតនោះបានបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះបង្ក្រាបនោះគឺចាប់ពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២រហូតដល់ថ្ងៃបញ្ចប់នៃបេសកកម្ម តែម្ដង។

សូមរំលឹកផងដែរថាកន្លងទៅមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយថា មានករណីល្បីស៊ីសងនៅតាមបណ្ដាខេត្ត/ក្រុងមួយចំនួន។

ពាក់ព័ន្ធនឹងករណីនេះដែរមហាជនបានសាទរហើយនិងរំពឹងទុកថា ប្រតិបត្តិការបង្ក្រាបនេះនឹងធ្វើឲ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញនោះកាន់តែមានប្រសិទ្ធភាព៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម