Tuesday, November 11, 2025
Header Banner

តម្រួតប្រទេសថៃ ចាប់ខ្លួនមន្ត្រីយោធាខ្មែរម្នាក់ ដែលបាញ់សម្លាប់សង្សាររបស់ខ្លួនរួចរត់ទៅធ្វើការនៅប្រទេសថៃ បានហើយ!

ភ្នំពេញ៖នៅទីបំផុត មន្ត្រីយោធាខ្មែរម្នាក់ដែលបានបាញ់សម្លាប់សង្សាររបស់ខ្លួនកាលពី២ឆ្នាំមុន ហើយបានរត់គេចខ្លួននោះ ត្រូវបានភាគីថៃចាប់ខ្លួនបានហើយ ដើម្បីប្រគល់មកអោយភាគីកម្ពុជាវិញតាមអំណាចនៃសាលដីកា បន្ទាប់ពីជនសង្ស័យបានលួចឆ្លងដែនខុសច្បាប់ទៅសំងំលាក់ខ្លួនធ្វើជាកម្មករសំណង់ដោយខុសច្បាប់នៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ។

ហេតុការណ៍ការចាប់ខ្លួននេះ គឺបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទីល្ងាច នៅបរិវេណភូមិ៧ ឃុំថាឆាង ស្រុកមឿង ខេត្តច័ន្ទបុរី តាមសាលដីការបស់តុលាការកម្ពុជា លេខ ៤១៨/២០២០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដែលប៉ូលិសកម្ពុជា បានទំនាក់ទំនងជាមួយភាគីថៃដើម្បីជួយស៊ើបរកឃាតករក្នុងរឿងនេះ។

ជនសង្ស័យមានឈ្មោះ យឿន វ៉ាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីយោធា ដោយគេបានសារភាពថា បានប្រើកាំភ្លើង​ខ្លីបាញ់ទៅលើក្បាលសង្សាររបស់ខ្លួននាទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បណ្តាលអោយស្លាប់ ដោយសារតែនារីរងគ្រោះធ្លាប់ទៅរករឿងឡូឡារំខានខ្លួនពេលដឹងថា ខ្លួនមាននារីផ្សេងម្នាក់ទៀត។

បច្ចុប្បន្ននេះភាគីថៃបាននិងកំពុងទំនាក់ទំនងទៅកម្លាំងអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបញ្ជូនឃាតករមកអោយកម្ពុជាវិញ និងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម