Tuesday, November 11, 2025
Header Banner

ផ្លូវកោងសាងស្នេហ៍ ពីលូទឹកស្អុយ មកជាលូទឹកស្អាតដ៏ស្រស់ស្អាតគួរជាទីទាក់ទាញ នៅកណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប៖យោងតាមផេកផ្លូវការរបស់ឯកឧត្តម ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់និងសុរិយោដី បានឲ្យដឹងកាលពីថ្ងៃទី១៥ខែកញ្ញានេះថា ផ្លូវកោងកាងសាងស្នេហ៍ ជាលូទឹកស្អុយកណ្ដាលក្រុងសៀមរាប ត្រូវបានធ្វើការ កែលម្អ ផ្លាស់ប្ដូរ មុខមាត់ថ្មី អោយមានអនាម័យ គ្មានក្លិនស្អុយ និងសោភណ្ឌភាពល្អស្អាតគួរជាទីទាក់ទាញ។សូមបញ្ជាក់ផងដែរថា ទីតាំងលូទឹកស្អុយនេះស្ថិតនៅក្នុងភូមិសាស្ត្រនៃសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ជាមួយគ្នានោះដែរ ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវលូទឹកស្អុយខាងលើ ពិតជាមានអារម្មស្រស់ថ្លា និងបានសាទរនូវសមទ្ធិផលថ្មីដែលរាជរដ្ឋាភិបាល បានកសាងឡើងនេះ៕ដោយ៖AFN

 

 

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម