ភ្នំពេញ៖នៅវេលាម៉ោង ១៤និង២៦នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន០២ទីតាំង៖ទី១ អាផាតមិនធីខេលេខ១០២B ផ្លូវ១០៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ឋផល ៖ឃាត់សួរនាំជនជាតិចិន ១០នាក់ ស្រី០១នាក់ ។ដកហូតវត្ថុតាង ៖ ទូរស័ព្ទដៃ ៣៦០រឿង ម៉ូនីទ័រចំនួន១០០រឿង។ទីតាំងទី២ អាផាតមិន ផ្លូវ១០១១កែង១៩៨០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ឋផល ៖បានសួរនាំចំនួន ០៧នាក់ ក្នុងនោះជនជាតិវៀតណាម ០៧នាក់ ( មានលិខិតឆ្លងដែនត្រឹមត្រូវ )និងបានធ្វើកិច្ចសន្យាអប់រំ ចំពោះម្ចាស់ជួលទីតាំងមិនអោយមានការលេងល្បែងស៊ីសង និងជួញដូរមនុស្សខុសច្បាប់៕ដោយ៖វិសាល



