Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្ត្រីម្នាក់រងរបួសជាទម្ងន់ដោយសារដើមក្រឡាញ់វ័យចំណាស់ ប្រហោងក្នុងដ៏ធំ១ដើមនៅតំបន់អង្គរ បានដួលរលំលើ

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានរងរបួសយ៉ាងទម្ងន់ ដោយសារដើមឈើប្រហោងក្នុងដ៏ធំ១ដើមនៅតំបន់អង្គរ បានដួលរលំសង្កត់ពីលើ ហើយសំណាងល្អបានពលរដ្ឋនៅជិតកន្លែងកើតហេតុជួយនិងហៅឡានពេទ្យមកទាន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩នឹង២០នាទីថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០២២លើផ្លូវកៅស៊ូត្រង់ចំណុច ខាងជើងសំបកកំណប់ ស្ថិតនៅភូមិ ទស្សិនត្បូង សង្កាត់គោកចកក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូHonda Dream016 ពណ៌ខ្មៅផ្លាកលេខ សៀមរាប 1 U.5334បើកបរដោយឈ្មោះ ស៊ាប់ តឿ ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិ រហាលសង្កាត់អង្គរធំ ក្រុងសៀមរាប ទិសដៅ ពីត្បូងទៅជើង។សមត្ថកិច្ចបន្ថែមថា មួលហេតុឧប្បទវហេតុដើមឈើរលំកាត់ផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូ សង់របួសក្រោមចង្កាស្រាល(សម្រាកនៅពេទ្យសឹងរឹទ្ធីរ៉េត),ម៉ូតូខូចខាតស្រាល ផ្នែកខាងមុខ។បច្ចុប្បន្នកម្លាំងជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះមកកាត់ដើមឈើនោះចេញដើម្បីសម្រួលចរាចរណ៍។ចំណែកនគរបាលជំនាញបានចុះវាស់វែងនិងយកវត្ថុតាងរក្សាទុកនៅស្នាក់ការអង្គរ ដើម្បីមានចំណាត់ការបន្តតាមច្បាប់។

ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដើមក្រឡាញ់ ​ដ៏ធំនេះ ពួកកាត់បានរាយការណ៍ទៅសមត្ថកិច្ចជំនាញនៅទីនោះជាច្រើនដងដែរតែគ្មានអ្នកណាចុះមកពិនិត្យមើលឡើយ ទាល់តែដួលសង្កត់លើពលរដ្ឋទើបនាំគ្នាចុះមក។ពលរដ្ឋបន្តថា នេះជាភាពកម្សោយមួយរបស់អាជ្ញាធរនៅទីនោះដែលអសមត្ថភាពក្នុងការគ្រប់គ្រងថែរក្សាដើមឈើនៅតំបន់អង្គរ ហើយបានបណ្តាលឲ្យពលរដ្ឋម្នាក់រងរបួសដោយគេពុំទាន់ដឹងថាមានអ្នកទទួលខុសលើករណីនេះនៅឡើយទេ៕ដោយ៖វិសាល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម