Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សោកស្តាយណាស់…ដើមធ្នង់ដ៏ធំមួយដើមនៅស្រុកបន្ទាយស្រី ត្រូវគេលួចកាប់បម្រុង…  

សៀមរាប៖ដើមឈើប្រណិតប្រភេទធ្នង់ ដ៏ធំមួយដើម ត្រូវបានគេលួចកាប់បម្រុងយកទៅលក់ កាលពីវេលាយប់ថ្ងៃទី២៧ ចូលទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម៉ែត្រ និងប្រវែង៦ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានជនសង្ស័យលួចកាប់នៅពេលយប់។ លោកថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមានរដ្ឋបាលព្រៃឈើ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យមើលនៅទីតាំងកើតហេតុ។ លោកម៉ុង ប៊ុនលីម លើកឡើងថា ដើមហ្នឹងនៅក្នុងដីអាស្រ័យផលរបស់ពលរដ្ឋ ដែលស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ឥលូវដោយសារវានៅសើមយើងយកអត់ទាន់រួច ក៏ផ្ញើទុកនៅកន្លែងហ្នឹងជាមួយអ្នកជិតខាងសិនរង់ចាំដល់ស្ងួតដីចាំយក។

បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ដើមឈើដែលគេកាប់នេះ ជនសង្ស័យនៅមិនទាន់បានយកចេញមួយផ្នែកណានៅឡើយទេ ។ តែយ៉ាងណាកម្លាំងសមត្ថកិច្ចក៏នឹងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យមកផ្តន្ទាទោសឲ្យខានតែបាន៕ដោយ៖វិសាល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម