Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ម្នាក់ កំពុងរកអ្នករត់ការសុំម្តាយនៅក្រៅឃុំ ដោយសារបើកល្បែងស៊ីសងខុសច្បាប់

ខេត្តកំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មេបញ្ជាការរង កងរាជអាវុធហត្ថម្នាក់កំពុងស្វះស្វែងពឹងពាក់អ្នកស្និតនឹងតុលាការដើម្បីស្នើសុំដោះលែងម្តាយបង្កើតរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធធានាគារខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំឲ្យនៅក្រៅឃុំដែលជាប់ចោទពីបទបើកល្បែងស៊ីសងដោយខុសច្បាប់។
តាមប្រភពពីមន្ត្រីនគរបាល បានបង្ហើបឲ្យដឹងថា ស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកល្បែងសងដុះស្លែរនៅតំបន់ផ្សារជាំ ត្រូវបានកម្លាំងនគរបាលបង្ក្រាបកាលពីពេលកន្លងទៅថ្មីនេះ។ ប្រភពបានបន្តទៀត ក្រោយពេលបង្ក្រាបសមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនិតិវិធីច្បាប់។
គួររំលឹកថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល បានបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ផ្ទះស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាម្តាយបង្កើតរវស់លោកស័ក្តិ៣ មេបញ្ជាការងប៉េអឹមស្រុកឱរ៉ាល់ និងបក្ខពួក០២នាក់ទៀត ទី១-ឈ្មោះប៊ុត គឹមសាង ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ និងទី២-ឈ្មោះប៉េង ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅចាំដីភូមិកេះ ឃុំតាសាល ស្រុកឱរ៉ាល់។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូត ម៉ូតូចំនួន០៣គ្រឿង, បៀរចំនួន ៣១ហ៊ូ, ឆ្នោតកោសចំនួន ០២ដុំ លុយព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អតីតមេឈ្មួញរកស៊ីឈើ កំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ខណៈពេលកូនបង្កើតរបស់មេបនល្បែងរូបនេះ មានតួនាទីជាមេបញ្ជាការរង កងរាជអាវុធហត្ថស្រុកឱរ៉ាល់បានស្វះស្វែងរកមនុស្សដែលស្និតជាមួយមន្ត្រីតុលាការ និងផ្កាយ៣ម្នាក់ទៀត ដើម្បីរត់ការស្នើសុំដោះលេងនៅក្រៅឃុំ ៕AFN
Like

Comment
Share
ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម