Tuesday, November 11, 2025
Header Banner

ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអភិបាល ក្រុង,ស្រុកចំនួន៥រូបនៅខេត្តរតនគិរី

ខេត្តរតនគិរី៖បើតាមរបាយការណ៍បានអោយដឹងថា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ មានពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងអភិបាលក្រុង,ស្រុកចំនួន៥រូប ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានជំរុញឲ្យអភិបាលក្រុងនិងស្រុកទាំង៥រូប ដែលចូលកាន់តំណែងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលក្រុង,ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នា អនុវត្តការងារសំខាន់ៗ និងត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សាក្រុង,ស្រុក គណៈអភិបាលក្រុង,ស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង,ស្រុក ឲ្យកាន់តែមានភាពល្អប្រសើរ។

 អាជ្ញាធរស្រុកជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវ បង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅថែរក្សាការពារឲ្យបានម៉ត់ចត់នូវបូរណភាព ទឹកដីអធិបតេយ្យជាតិ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងត្រូវពង្រឹង និងលើកំពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន។

សូមបញ្ជាក់ថា តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការត្រូវបាន សម្រេចផ្ទេរភារកិច្ច លោក កង សារឿន ពីអភិបាលស្រុកអណ្តូងមាស ទៅជាអភិបាលស្រុកបរកែវ។លោក ហេង ប៊ុន្នី ពីអភិបាលស្រុកបរកែវ ទៅជាអភិបាលស្រុកអូរយ៉ាដាវ។លោក ធូ ឃឿ ពីអភិបាលស្រុកអូរជុំ ទៅជាអភិបាលក្រុងបានលុងនិង សម្រេច តែងតាំង លោក គៀង តុលា ជាអភិបាលស្រុកអូរជុំ លោក មាស សារ៉េត ជាអភិបាលស្រុកអណ្តូងមាស៕សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម