Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីកាច់សោរ កយកម៉ូតូរបស់ពលរដ្ឋនៅក្រុងសៀមរាប

សៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោរ កម៉ូតូ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី០៦នេះថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣:៤០នាទី ទៀបភ្លឺ មានជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ  ស៊េរីឆ្នាំ២០២២ ពុំមានផ្លាកលេខ លេខតួ+ម៉ាស៊ីន៦៣៥០៨៨០ បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ.ស ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក ផ្ទះសំណាក់យីហោ(ប.ថ) ម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប1AK-០៤០៨ លេខតួ+ម៉ាស៊ីន៦០០១៩៤១ ដែលចតទុកនៅក្នុងកន្លែងធ្វើការ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប រួចក៏ជិះម៉ូតូគេចខ្លួនបាត់ ។លោកបន្ថែមថា ក្រោយពីទទួលព័ត៌មាន ពីជនរងគ្រោះខាងលើ សមត្ថកិច្ចយើង រួមទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានល្បាត ហើយប្រទះឃើញមុខសញ្ញា ហើយបានដេញតាមជនសង្ស័យទៅដល់ភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងបានសហការគ្នាជាមួយកម្លាំងនគរបាលស្រុកបន្ទាយស្រី ចុះឃាត់ខ្លួន ជនសង្ស័យទី១.ឈ្មោះ វ៉ាន់ ធី  ហៅវ៉ាន់ ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ  មានស្រុកកំណើតភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ទី២.ឈ្មោះ នួន  ប៊ុនទេពីន ហៅពីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើត ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម  ក្រុង-ខេត្តសៀមរាប រួមជាមួយវត្ថុតាង (ម៉ូតូជនរងគ្រោះ) រួចយកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យ ឈ្មោះ វ៉ាន់ ធី  ហៅវ៉ាន់ថា បានឆ្លើយសារភាពថា ខ្លួនទើបតែចេញពីពន្ធធនាគារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ហើយខ្លួនពិតជាបាន លួចកាច់សោរយកម៉ូតូខាងលើ ជាមួយឈ្មោះ នួន  ប៊ុនទេពីន ពិតមែន ។ឈ្មោះ នួន  ប៊ុនទេពីន ហៅពីន បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព កាច់សោរករ លួចយកម៉ូតូ ជាមួយឈ្មោះ វ៉ាន់ ធី ហៅ វ៉ាន់ ថា យកម៉ូតូខាងលើពិតប្រាកដមែន ហើយកាលពីមុនខ្លួនធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូរបស់គេចំនួន០២ដងរួចមកហើយជាមួយជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុយ ហៅ មូស ដែលលើកទី ១ នៅថ្ងៃទី មិនចាំ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ២៤:០០នាទី ខ្លួន និង ឈ្មោះអ៊ុយ បានចូលលួចយកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ មិនចាំ លេខតួ និង លេខម៉ាស៊ីន ព្រមទាំងស្លាកលេខ ស្ថិតនៅចំនុច សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប,លើកទី២ នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី ខ្លួន និងឈ្មោះ អ៊ុយ បានចូលលួចយកម៉ូតូ០១គ្រឿងទៀតម៉ាកHonda  Dream C១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១២ មិនចាំ លេខតួ និង លេខម៉ាស៊ីន ព្រមទាំងស្លាកលេខ  ស្ថិតនៅចំនុច ភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ខេត្ត សៀមរាប។ ក្រោយពីលួចបានឈ្មោះ អ៊ុយ ជាអ្នកយកទៅលក់នៅភ្នំពេញ ហើយលែងឃើញឈ្មោះ អ៊ុយ មកវិញតែម្ដង។ជនសង្ស័យឈ្មោះ សុខ វាសនា ហៅស្នា បានឆ្លើយសារភាពថា ខ្លួនត្រូវបានបក្ខពួកអោយយកម៉ូតូពីឈ្មោះ វ៉ាន់ ធី  ហៅវ៉ាន់ថា ក្នុងពេលមកយកម៉ូតូក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្តង ហើយវត្ថុតាងដកហូតមានម៉ូតូចំនួន០២គ្រឿង ទី១.ម៉ាកHonda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ពុំមានផ្លាកលេខ លេខតួ+ម៉ាស៊ីន៦០០១៩១៤។ ទី២.ម៉ាកHonda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពុំមានផ្លាកលេខលេខតួ+ម៉ាស៊ីន៦៣៥០៨៨០។ទី៣.សោរកែច្នៃចំនួន១គ្រាប់

ទី៤.ទូរស័ព្ទដៃចំនួន០២គ្រឿង។សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យខាងលើទាំង០៣នាក់ ជាលទ្ធផលជនសង្ស័យឈ្មោះ នួន ប៊ុនទេពីន ភេទប្រុស( វិជ្ជមាន) ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម