តាកែវ៖លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យអ្នកសារព័ត៌មានដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែង ចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនបានមនុស្ស ០៤នាក់ និងដករហូតវត្ថុតាងរួមមាន៖- ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ( ថ្លឹងទាំងសំបក់ថង់ )- ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។- ប្រាក់ដុល្លារចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនរៀល )។- ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន )- ទូរសព្ទ័ចំនួន ០៣គ្រឿង (ម៉ាកViVO, iPhne, iphone11ProMaX)និងម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
កាន់តែក្តៅហើយពលរដ្ឋដែលនៅតាមជនបទគួរតែបង្កើនការប្រុងប្រយ័ត្នថែមទៀត ព្រោះអាចមានក្រុមចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានរបស់បងប្អូនហើយបើបានដឹងសូមរាយការណ៍ទៅសមត្ថកិច្ចដើម្បីមានវិធានការបង្ក្រាប៕ដោយ៖AFN



