Tuesday, November 11, 2025
Header Banner

ឯកឧត្ដម អូន​ ព័ន្ធ​មុន្នីរ័ត្ន ទទួលតំណែង រដ្ឋ​មមន្ត្រីស្តីទីក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ បន្ថែមទៀត ជំនួសតំណែងឯកឧត្ដម​ វេង​ សុខុន!

ភ្នំពេញ៖ នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២២នេះ ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ ឯកឧត្ដម​ វេង​ សុខុន​ ពី​ រដ្ឋ​មន្រ្ដី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​​ ។ នៅថ្ងៃ​ដដែល​នេះដែរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បាន​ចេញ​សេចក្ដី​សម្រេច​ចាត់​តាំង​ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ជា​រដ្ឋមន្ត្រី​ស្ដី​ទី​ ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​ បន្ថែម​លេីមុខងារ​បច្ចុប្បន្ន​រហូត​ដល់​មានការ​តែងតាំង​ជាផ្លូវការ​នូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់​ និង​ នេសាទ​៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម