សមត្ថកិច្ចបានបន្តឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ គឺ ឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត-ទីលំនៅបច្ចប្បន្នភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះ ឡុង ង៉ិក ភេទប្រុសអាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល(នាយប៉ុស្តិ៍) មានទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានននគរបាលស្រុកស្វាយលើ និងបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនកំពុងដាំបាយនៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លុះដល់ពេលកើតហេតុ ខ្លូនបានប្រទះឃើញបុរសម្នាក់មិនធ្លាប់ស្គាល់កំពុងស្រាយអង្រឹងនៅនឹងតូបរបស់ខ្លួនដែលស្ថិតនៅមុខផ្ទះរបស់ខ្លួន ស្របពេលនោះខ្លួនក៏បានដើរទៅសួរគេថា ស្រាយធ្វើអី មិនបាច់ស្រាយទេ ដេកនៅទីនេះក៏បាន ស្រាប់តែពេលនោះជនសង្ស័យរូបនោះបានប្រើហិង្សាមកលើខ្លួន ដោយក្តាប់ដៃហើយវាយត្រូវភ្នែកខ្លួនខាងឆ្វេងចំនួន០១ដៃ បណ្តាលឲ្យខ្លួនងងឹតមុខឈឹង ហើយគេបានបន្តយកដំបងឈើមួយដើម មកវាយត្រូវក្បាលនិងដងខ្លួនរបស់ខ្លួន ប្រហែល១៥ដំបងទៀត បណ្តាលឲ្យបាក់ដំបងនោះ ហើយគេយកដំបងមកចាក់ត្រូវពោះរបស់ខ្លួនចំនួន០២ដងបណ្តាលឲ្យខ្លួនដួល ពេលឃើញខ្លួនដួលជនសង្ស័យរូបនោះ បានស្ទុះមកច្របាច់កខ្លួនទៀត។ចំណែកខ្លួនបានព្យាយាមរើបំរ៉ះ រហូតអាចងើបនិងរត់ទៅស្រែកហៅអោយគេជួយ សំណាងមានអ្នកនៅម្តុំនោះបានដើរមកមើល និងបានឃើញខ្លួនមានរបួសក្បាល ហូឈាម ក៏នាំគ្នាដេញចាប់ជនសង្ស័យរូបនោះបាន និងប្រគល់ជូនសមត្ថកិច្ច ទើបបានដឹងថាជនសង្ស័យឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។



