Tuesday, November 11, 2025
Header Banner

សោកស្តាយ…មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ បានស្លាប់ ដោយសារជំងឺគាំងបេះដូងនៅក្នុងក្លឹបហាត់ប្រាណយីហោ សាច់ដុំអង្គរ

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថាមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តសៀមរាប ម្នាក់បានស្លាប់ខណៈកំពុងហាត់ប្រាណក្នុងក្លឹបហាត់ប្រាណយីហោ សាច់ដុំអង្គរ (ទល់មុខស្ពានអាងក្រពើ)ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

 

សមត្ថកិច្ចបានឲ្យដឹងថា មានករណីជនរងគ្រោះម្នាក់បានចូលហាត់ប្រាណក្នុងក្លឹបខាងលើ ដោយដើរម៉ាស៊ីន បានប្រហែល ២០នាទី ស្រាប់តែមានអាការៈមិនស្រួស ហើយចុះពីម៉ាស៊ីនអង្គុយលើឥដ្ឋការូដួលដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចចម្រុះចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងសាកសួរអ្នកជាប់ពាក់ព័ន្ធបានឲ្យដឹងថា៖តាមការស្តាប់បំភ្លឺសាក្សីឈ្មោះ ហាន់ ច័ន្ទវ៉ា ភេទស្រី អាយុ២០ឆ្នាំ ជាបុគ្គលិកក្លឹបហាត់ប្រាណ បានរៀបថា នៅវេលាម៉ោងប្រហែល១៩និង០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឈ្មោះ គង់ បូណារ័ត្ន ភេទប្រុស បានចូលមកហាត់ប្រាណ ដោយដើរម៉ាសុីនរយ:ពេលប្រហែល២៥នាទី ក៏សម្រាកស្រាប់តែពេលនោះរូបគាត់មានអាការៈទន់ខ្លួនដោយដៃខាងស្តាំរបស់គាត់ច្រត់ទៅលើដៃម៉ាសុីន ខ្លួនគាត់បានទន់ចុះក្រោម ទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួលទៅលើឥដ្ឋការូ ក្បាលបែរទៅទិសខាងជើង ភ្លាមនោះរូបនាងបានស្រែកហៅឲ្យភ្ញៀវដ៏ទៃទៀតឲ្យជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ ប៉ុន្តែគាត់បានដាចខ្យល់ស្លាប់មុនឡានពេទ្យមកដល់។តាមការស្រាប់បំភ្លឺសាក្សីឈ្មោះ ឈឿង សល់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាភ្ញៀវដែលបានហាត់ប្រាណ បានរៀបរាប់ថា ខណៈពេលដែលរូបគាត់កំពុងហាត់ប្រាណដោយធាក់កង់ មានភ្ញៀវម្នាក់ទៀតឈ្មោះ គង់ បូណារ័ត្ន ដែលកំពុងដើរលើម៉ាសុីននៅពីមុខរូបគាត់មានអាការៈមិនស្រួល ហើយបានដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបគាត់បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូង ហើយម្ចាស់ទីតាំងបានទូរស័ព្ទហៅរថយន្តសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាបមុនរថយន្តសង្គ្រោះមកដល់។តាមការស្តាប់បំភ្លឺរបស់ឈ្មោះ ធួន គង់ ភេទស្រី អាយុ ៥២ឆ្នាំ ត្រូវជាប្រពន្ធសព បានឲ្យដឹងថា: ជនរងគ្រោះជាប្តី មានជម្ងឺប្រចាំកាយដូចជា ជម្ងឺក្រពះ និងជម្ងឺលើសឈាម ហើយប្រើប្រាស់ថ្នាំជាប្រចាំ ចំណែករង្វាស់ឈាមចន្លោះពី១៤ទៅ១៥។ រៀងរាល់ពេលដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ជនរងគ្រោះតែងតែមានអាការ: វិលមុខ ឈឺក្បាល ទាមទារឲ្យមានការសម្រាក។ ក្នុងនោះនៅក្រោយពេលកើតហេតុ តាមរយ:ការពិនិត្យ និងការសន្និដ្ឋានពីនគរបាលជំនាញ និងគ្រូពេទ្យផ្នែកកោសល្យវិច័យ ថាសពស្លាប់ដោយសារគាំងបេះដូង គឺរូបគាត់និងក្រុមគ្រួសារឯកភាពទទួលស្គាល់តាមការសន្និដ្ឋាននេះ និងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម