Tuesday, November 11, 2025
Header Banner

កម្លាំងនគរបាលខេត្តរតនគិរី ឃាត់ខ្លួនស្រ្តីលេងល្បែងសុីសងខុសច្បាប់ចំនួន៣នាក់នៅភូមិអូរកន្សែង

 

 

ខេត្តរតនគិរី៖កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ឃាត់ខ្លួនស្រី្ត៣នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរ)កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៨ ខែតុលាឆ្នាំ២០២២ ត្រង់ចំណុចហាងហេងៗម៉ាស្សា  ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

បើយោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់១-ឈ្មោះ អូន ត្តី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ម្ចាស់ទីតាំង)។២-ឈ្មោះ ឈន ណារិន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ៣-ឈ្មោះ ស្រ៊ុន ភឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេតរតនគិរី។

របាយការណ៍បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖- ទូរសព្ទដៃចំនួន២គ្រឿង- បៀរចំនួន ២ដុំ- ភួយសម្រាប់លេងបៀរចំនួនមួយ- លុយខ្មែរមួយចំនួន – ម៉ូតូចំនួន ១គ្រឿង ម៉ាកធូដេ ពណ៌ស។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យល្បែងស៊ីសងទូទាំងប្រទេសបញ្ឈប់លេងជាបន្ទាន់ ហើយបានព្រមានទៅអភិបាលខេត្ត ស្នងការ អធិការ និងមេប៉ុស្តិ៍បើលេងនៅមូលដ្ឋានណានិងទទួលខុសត្រូវដោយខ្លួនឯង៕ ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម