ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ១១ ខែតុលានេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីបញ្ចប់ពីតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពេលថ្មីៗកន្លងទៅនេះ៕



