Tuesday, November 11, 2025
Header Banner

ចោរអស់ល័ក្ខម្នាក់ ជំនាញខាងផ្លោះរបងលួចម៉ូតូនិងឆក់ទូរស័ព្ទ ពលរដ្ឋត្រូវបាននគរបាលក្រុងសៀមរាប ចាប់ខ្លួន!

ខេត្តសៀមរាប៖ចោរអស់ល័ក្ខម្នាក់ ដែលជំនាញខាងផ្លោះរបងលួចយកម៉ូតូនិងឆក់ទូរសព្ទរបស់ពលរដ្ឋ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ចាប់ខ្លួនដាក់ទ្រុង។

លោកវីរសេនីយ៍ទោ ដា ចំរើនអធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២និង៣០

នាទីយប់ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពផ្លោះរបងផ្ទះរបស់ឈ្មោះ ម៉. ស.ម.ល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុ ហើយបានដេកនៅលើដំបូងផ្ទះ លុះព្រឹកឡើងជនសង្ស័យខាងលើ ក៏បានចុះមកដីវិញ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញរាយកាណ៍ដល់សមត្ថកិច្ច ចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ។ក្រោយពីសួរនាំជនសង្ស័យមានឈ្មោះ ស៊ឹម សិលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានឆ្លើយសារភាពថា នៅយប់កើតហេតុខ្លួនមានបំណងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមបន្ទប់ជួល តែងងុយក៏បានដេកលើដំបូល លុះព្រឹកឡើងខ្លួនក៏បានចុះមកដីវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាពទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទី ខ្លួនបានបើកទ្វារបន្ទប់ជួល ហើយធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកHUAWEI ពណ៌ខ្មៅ ដែលដាក់លើតុ រួចធ្វើសកម្មភាពចូលបន្ទប់ជួលមួយទៀត លួចយកសោរម៉ូតូ ហើយចុះមកក្រោមលួចយកម៉ូតូម៉ាកZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម,ស ពាក់ផ្លាកលេខ សៀមរាប១AE-៣៧៨៦ លេខតួ,លេខម៉ាស៊ីន ៥០៤៦៦៤៨ ចំនួន០១គ្រឿង គេចខ្លួន។ លុះដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១:០០នាទីយប់ ជនសង្ស័យបានផ្លោះរបងចូលផ្ទះខាងលើម្តងទៀត ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទម៉ាកiPad ចំនួន០១គ្រឿង បានលក់ទៅឲ្យបក្ខពួក(គេចខ្លួន)បានប្រាក់ ចំនួន ៧ម៉ឺនរៀល ។

វត្ថុតាងដកហូតបាន៖-ម៉ូតូខាងលើចំនួន០១គ្រឿង , ទូរស័ព្ទដៃចំនួន០១គ្រឿង ។បានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន ។

 

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដេីម្បីបន្តនិតិវិធី ៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម