Saturday, November 23, 2024
Header Banner

ពលរដ្ឋដែលព្រមចាកចេញពីរមណីយដ្ឋានអង្គរ មករស់នៅភូមិរុនតាឯក បន្តទទួលបានកូនមាន់,ចំណីមាន់និងគ្រាប់ពូជបន្លែ ពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប

ខេត្តសៀមរាប៖ពលរដ្ឋដែលយល់ព្រមរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ (តំបន់១និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី បន្តទទួលបានកូនមាន់,ចំណីមាន់និងគ្រាប់ពូជបន្លែ ពីក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ខែតុលានេះលោកបានការអនុញ្ញាតពី ថ្នាក់ដឹកនាំនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំង លោកទាគឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្រូបលោកបន្តចុះទៅភូមិធម្មជាតិរុនតាឯក ដើម្បីចែកកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ដល់ពលរដ្ឋចំនួន ៥៣គ្រួសារ មានមាន់ចំនួន ១០៦០ក្បាល ចំណី ២៦៥គីឡូក្រាម (២០ក្បាល និងចំណី៥គីឡូគ្រាម/គ្រួសារ)និងគ្រាប់ពូជបន្លែចំនួន០៥មុខ/គ្រួសារ។

លោកបន្តថា បន្ទាប់ពីចែកកូនមាន់ និងចំណីមាន់ និងគ្រាប់ពូជបន្លែ ដល់ពលរដ្ឋ ក្រុមការងារបានបន្តបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់ពលរដ្ឋបន្ថែមទៀតផងដែរ។

លោកបញ្ជាក់ថា ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប នៅតែបន្តចុះចែកកូនមាន់ ចំណីមាន់ គ្រាប់ពូជបន្លែ និងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ដល់ពលរដ្ឋ ដែលយល់ព្រមរុះរើលំនៅដ្ឋានពីតំបន់រមណីយដ្ឋានអង្គរ (តំបន់១និងតំបន់២) មករស់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដដែលគឺបន្ទាប់ពីពលរដ្ឋទាំងនោះបានសាងសង់លំនៅដ្ឋាននឹងរស់នៅក្នុងផ្ទះរាល់ថ្ងៃ ព្រោះបើពលរដ្ឋមិននៅផ្ទះមាន់ និងបន្លែអាចនឹងងាប់។

ពលរដ្ឋដែលទទួលបានកូនមាន់ ចំណីមាន់ និងគ្រាប់ពូជបន្លែ ទាំងនេះមានទឹកមុខសប្បាយរីករាយ និងមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពួកគាត់មករស់នៅទីនេះអាចនឹងមានជីវភាពធូរធា ខណៈរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប បានគិតគូដល់ពួកគាត់៕សេរី

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម