Tuesday, November 11, 2025
Header Banner

បុរសម្នាក់ដើរដាក់បង្កៃតាមវាលស្រែត្រូវបានក្រពើខាំរបួសធ្ងន់សំណាងមានអ្នកជិតខាងជួយទាន់

ខេត្តសៀមរាប៖មានហេតុការណ៍បង្កការភ្ញាក់ផ្អើល មូយដោយសារសត្វក្រពើដ៏ធំ១ក្បាលហក់ទៅខាំបុរសម្នាក់ បណ្តាលឲ្យរបួសជើង ខណៈកំពុងដើរដាក់បង្កៃតាមវាលស្រែ សំណាងបានអ្នកជិតខាងជួយទាន់។ហេតុការណ៍នេះកើតឡើងនៅ១យប់ឈានចូលថ្ងៃទី១២ខែតុលាឆ្នាំ២០២២នៅភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរស្រុកជីក្រែង បានឲ្យដឹងថា ក្រុមការងារបានចុះដល់ផ្ទះជនរងគ្រោះឈ្មោះជួន សំណាង ក្នុងករណីកើតហេតុខាងលើ និងបានសាកសួរផ្ទាល់ពីជនរងគ្រោះ។សមត្ថកិច្ចបន្ថែមថា ពិតជាត្រូវបានទៅដាក់បង្កៃនៅចំណុចវាលស្រែលិចទឹកជំនន់ជម្រៅ០,៥ម៉ែត្រម្តុំខាងកើតប្រឡាយខ្នាត ខាងត្បូងផ្លូវជាតិ៦ ភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។សត្វក្រពើខាំចំជើងខាងស្តាំ ហើយពេលនោះជនរងគ្រោះនិងមនុស្ស៤នាក់ទៀតបានជួយគ្នាក៏បានយកផ្គាក់កាប់វាយទៅលើសត្វក្រពើឲ្យស្លាប់នៅកន្លែងកើតហេតុទាំងម្តង។សត្វក្រពើនេះមានទម្ងន់៣០គីឡូក្រាម ប្រវែងជិត២ម៉ែត្រ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព៕ដោយ៖សេរី

 

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម