Tuesday, November 11, 2025
Header Banner

អ្នកជំនាញខាងឆក់ត្រីម្នាក់ត្រូវបានសមត្ថកិច្ចស្រុកប្រាសាទបាគង ចាប់ខ្លួនបញ្ជូនទៅការិយាល័យជំនាញ!

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី១៥នេះថា ដោយអនុវត្តតាមការណែនាំរបស់ លោកសូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង និងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង១:៣០នាទីឆ្លងចូលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដែក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកំលាំងប្រជាការពារ បានធ្វើការបង្ក្រាប ករណីនេសាទខុសច្បាប់(ឆក់ត្រី) ជាក់ស្តែង នៅចំណុចត្រពាំងទួលក្ងោក ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួន បាន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខាំ​ សីហា​ ភេទប្រុស​ អាយុ៣២ឆ្នាំរស់នៅភូមិឃុំខាងលេី ខណៈដែលកំពុងធ្វេីសកម្មភាព ឆក់ត្រីជាក់ស្តែង នាំយកមកធ្វើការសាកសួនាំ និង ដកហូតវត្ថុតាងបានរួមមាន៖ដុំម៉ូទ័រឆក់ត្រី ចំនួន០១គ្រឿង​ ដងឆក់ចំនួន០២​ ដើម-អាគុយម៉ាក​ ភីណូសូ(pinoco)៤០អំពែរចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនិតិវិធី ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម