Tuesday, November 11, 2025
Header Banner

នគរបាលជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាប់និងយកសាំងដុតជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាប់និងយកសាំងដុតជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់។ហេតុការណ៍ឃាត់ខ្លួនណវធ្វោះឡើងនៅវេលាម៉ោង០៧ព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ។

លោកវរសេនីយ៍ ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបលោកដឹកនាំកម្លាំងនគរបាលជំនាញខេត្ត សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកអង្គរជុំ ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ អាត ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់ព័ន្ធនិងករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតបុ័ងតោ និងដុតដោយសាំង ) កាលពីវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិម្កាក់ ឃុំតា សោម ស្រុកអង្គរជុំ ដែលមានជនរងគ្រោះ ឈ្មោះ ឈឿ បូណា ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។លោកបន្ថែមថា ករណីនេះផ្តើមចេញពីមានទំនាស់ពាក្យសម្តីនិងគ្នាជាមួយជនសង្ស័យ ភ្លាមនោះជនសង្ស័យ បានយកសាំងដុតកញ្ចុះ និងដុតទៅលើជនរងគ្រោះ បណ្តាលឲ្យឆេះអាវ បន្ទាប់មកជនសង្ស័យបានយកកាំបិតពីក្នុងផ្ទះ កាប់មកលើជនរងគ្រោះ បណ្តាលឲ្យរបួស លើផ្ទៃមុខ ០១កាំបិត និង ស្មាខាងឆ្វេង ០១កាំបិត ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ចូលក្នុងផ្ទះ ហើយចាក់សោរផ្ទះសង្ងំក្នុងផ្ទះ លុះព្រឹកឡើង នៅពេលកម្លាំងយើងចុះទៅ និងហៅជនសង្ស័យចេញពីក្នុងផ្ទះ តែពេលនោះជនសង្ស័យ ព្យាយាមយកសាំងគំរាមរកដុតខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចយើង ឃាត់ខ្លួនយកមកធ្វើការសាកសួរ តែម្តង។លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារខឹងនិងជនរងគ្រោះ តែងតែមានទំនាស់ជាមួយរូបខ្លួនទើប នៅថ្ងៃកើតហេតុ រូបខ្លួនបានយកសាំងចាក់ដុតទៅលើជនរងគ្រោះ ហើយថែមទាំងយកកាំបិត កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។វត្ថុតាងដកហូតបាន៖កាំបិត០១ ពូថៅ ០១ និងសាំង ០៦ដប ។

បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម