Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឯកឧត្តម លី ច័ន្ទតុលា ចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវីអាណត្តិទី១៤

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីអាណត្តទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, អគ្គលេខាធិការគណៈមេធាវី, អគ្គលេខាធិការរង, ប្រធាន-អនុប្រធាននាយកដ្ឋាននៃគណៈមេធាវី, នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី, សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ផងដែរ។

ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍អំពីការទទួលដឹងឮ និងការជូនដំណឹងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ ដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតគាំទ្ររូបលោកដ៏ច្រើនស្ទេីរ១០០%នេះ បានបង្ហាញឱ្យឃើញថា សហភាតាមេធាវី បានផ្តល់នូវការជឿជាក់ និងទុកចិត្តលើការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១ របស់ឯកឧត្តម និងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់មេធាវី។ សម្រាប់អាណត្តិទី២ របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដើម្បីបន្តនិរន្តរភាពនៃវឌ្ឍនភាពការងាររបស់គណៈមេធាវីឱ្យកាន់តែប្រសើរ និងបន្តលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ឯកឧត្តមប្រធាន បានដាក់ចេញនូវទិសដៅការងារអាទិភាពមួយចំនួន ១៣ចំណុច ដូចតទៅ៖* ១៖ បន្តអនុវត្តតាមគោលនយោបាយដឹកនាំនិងបេសកកម្មរបស់គណៈមេធាវី ដែលបានដាក់ចេញ ដើម្បីសម្រេចបានចក្ខុវិស័យ «រួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»។
* ២៖ បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។
* ៣៖ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។
* ៤៖ បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។
* ៥៖ បន្តពិនិត្យនិងការពារមេធាវី នៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។* ៦៖ បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។* ៧៖ បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។* ៨៖ បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។* ៩៖ បន្តពិនិត្យសម្រេច និងរៀបចំយន្តការ ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ផ្តល់ជូនមេធាវីដែលមានស្នាដៃលេចធ្លោ នៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។* ១០៖ បន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងការងារប្រតិភូគណៈមេធាវីនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយលេខ០៩៨/សសគម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការពិគ្រោះយោបល់និងការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។* ១១៖ បន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ រួមទាំងការអនុវត្តគម្រោងមេធាវីចុះដល់មូលដ្ឋាន* ១២៖ បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំ សិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។* ១៣៖ បន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើឡើងថែមទៀត៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម