Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៣នាក់ករណីកាច់សោរម៉ូតូនិងលួចសម្ភារៈពលរដ្ឋ! 

***ចំពោះហាងលក់ម៉ូតូនឹងហាងបញ្ចាំដែលជនសង្ស័យចង្អុលបង្ហាញថាពួកខ្លួនយកម៉ូតូមកលក់ឲ្យនោះ កំពុងដាក់នៅក្នុងការស៊ើបអង្គេត….

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប និងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស( កាច់សោ កម៉ូតូ ) និងហិង្សាដោយចេតនា នៅក្នុងក្រុងសៀមរាប។

យោងតាមផេកផ្លូវការរបស់អធិការក្រុងសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក នៅចំណុចក្បែរបន្ទប់ជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចម៉ូតូ បង្កឡើងដោយជនសង្ស័យឈ្មោះ សារឿន សំណាង ហៅជា ហៅរ៉ាន់ សល់ ហៅស្បែក បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ បិទតែមប្រិ៍ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១AC-៥០៨១ លេខតួ,លេខម៉ាស៊ីន៨៣៤៦៥២៩ របស់ជនរងគ្រោះឈ្មោះ គ.ម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុ រួចគេចខ្លួន រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាង(ម៉ូតូ)ហើយយកមកសួរនាំ។ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតមែន និងបានលួចកាបូបប្រាក់ និងកុំព្យូទ័រ របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើសកម្មភាពជាមួយបក្ខពួកឈ្មោះ សៀប កុសល់ ហៅតឿ និងឈ្មោះ ភន់ សុផល កាច់កលួចយកម៉ូតូក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ក្នុងពេលថ្មីៗនេះ ។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ ភន់ សុផល និងឈ្មោះសៀប កុសល់ ហៅតឿ មកសួរនាំ ក្រោយពីសួរនាំជនសង្ស័យ៖ឈ្មោះ ភន់ សុផល បានឆ្លើយថា ខ្លួនពិតជាបានលួចកាច់សោ កម៉ូតូ ក្នុងក្រុងសៀមរាប ពិតប្រាកដមែន។ចំណែកវត្ថុតាងម៉ូតូ១គ្រឿងនិងសម្ភារៈមួយចំនួនត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។

នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២ ជនសង្ស័យទាំង០៣ខាងលេី ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់។រីឯបក្ខពួកជនសង្ស័យនិងទីតាំងលក់ម៉ូតូនិងទទួលបញ្ចាំ ត្រូវបានសមត្ថកិច្ចដាក់ការស្រាវជ្រាវដើម្បីស្វែងរកបន្ថែមទៀត៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម