Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សោកស្តាយណាស់…គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាបរយៈពេល៩ខែមានអ្នកស្លាប់រហូតដល់ចំនួន១១៦នាក់និងរបួសធ្ងន់ស្រាលជាង១០០នាក់!

ខេត្តសៀមរាប៖បន្ទាប់ពីបានឃើញរបាយការណ៍ករណីគ្រោះថ្នាក់ចរាចរនៅក្នុងខេត្តសៀមរាប កើតមានច្រើន គួរឲ្យព្រួយបារម្ម នៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៦មុខវិទ្យាល័យគ្រួស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបន្តសហការគ្នាចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ទាក់ទងនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកជូននូវឯកសារជំនួយស្មារតី។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយលោកពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន,ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយក្រុមការងារលេខាធិការដ្ឋានបានចុះអប់រំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ទាក់ទងនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

លោកបន្តថា ក្រុមការងារបានចែកជូននូវឯកសារជំនួយស្មារតីដូចជា៖មួកសុវត្ថិភាពចំនួន២០មួក,សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១២០ក្បាល,សៀវភៅអ្វីដែលអ្នកបើកបរ,ទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១២០ក្បាល,សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន ២០០សន្លឹក,ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ២០០សន្លឹក,ស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក,ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍, ចំនួន១០ផ្ទាំងនិង ប្រជាពលរដ្ឋចូលរួមប្រមាណ១៧០នាក់។

គួររំលឹកផងដែរថា យោងតាមរបាយការណ៍គ្រោះថា្នក់ចរាចរណ៍របស់ការិយាល័យនគរបាលចរណ៍ផ្លូវគោកប្រចាំ៩ខែក្នុងឆ្នាំ២០២២ កើតមាន១២៤លើកកើនឡើង៨៥លើកក្នុងរយៈពេល ៩ខែបើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ៣៩លើកតែប៉ុណ្ណោះ។ក្នុងនោះស្លាប់មនុស្សចំនួន១១៦នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់។ចំណែកការផាកពិន័យប្រមាណជិត៦០០០គ្រឿង។របាយការណ៍ដដែលបង្ហាញថា មូលហេតុដែល បណ្តាលអោយមានគ្រោះថ្នាក់កើតឡើង ភាគច្រើន គឺបណ្តាលមកពីការបើកបរលើសល្បឿនកំណត់,មិនប្រកាន់ស្តាំ,ជែងក្នុងស្ថានភាពគ្រោះថ្នាក់,បត់ឆ្វេង ស្តាំខ្វះការប្រុងប្រយ័ត្ននិងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

 

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានសម្តែងការសោកស្តាយចំពោះករណីគ្រោះថ្នាក់ចរាចរក្នុងខេត្តដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ព្រមទាំងខូចខាតសម្ភារៈយ៉ាងច្រើនផងដែរ។អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន ដើម្បីបញ្ចៀសករណីគ្រោះតទៅទៀត៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម