Friday, April 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នៅទីបំផុតសមត្ថកិច្ចចាប់វាយខ្នោះលោកសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ករណីជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត

ភ្នំពេញ៖ជនជាប់ចោទឈ្មោះសោម សមស័ក្ត ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ទៅលើស្ត្រីម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅវេលាម៉ោងប្រមាណជា ១១ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២២នេះ។

 

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះសោម សមសក្ត័ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីនេះដែរគេទន្ទឹងរង់ចាំមើលថាតើសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាមនិងអាវុធហត្ថលើផ្ទៃប្រទេស បន្តនីតិវិធីយ៉ាងណាទៀតចំពោះសំណុំរឿងខាងលើនេះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម