Saturday, April 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សូមឡានដឹកដីបន្ថយល្បឿនក្នុងក្រុងផង…រថយន្តដឹកដីបុកម៉ូតូសិស្សវិទ្យាល័យអង្គរ បណ្តាលឲ្យម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកដីមួយគ្រឿងបើកបរលឿន ហើយបត់ឆ្វេងទៅបុកម៉ូតូឌ្រីមសង់១២៥ បណ្តាលឲ្យយុវសិស្សនៃសាលាវិទ្យាល័យអង្គរ ម្នាក់របួសធ្ងន់និងស្លាប់ម្នាក់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍បានកាត់ឡើងនៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចស្តុប សម្ដេចជាស៊ីម លើផ្លូវសម្ដេចជាស៊ីម ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានរថយន្តដឹកដីមួយគ្រឿងបោះពួយក្នុងល្បឿនលឿន រួចបត់ឆ្វេងហើយបានជ្រុលទៅបុកម៉ូតូឌ្រីមសង់១២៥ បណ្តាលឲ្យសិស្សសាលា២នាក់រងរបួសធ្ងន់។តែក្រោយមកលឺថា ស្លាប់ម្នាក់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះគឺរវាងរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប3 A .3068 អ្នក បើកបរ មិនស្គាល់អត្តសញ្ញាណ ទិសដៅ ពីកើត បត់ឆ្វេងទៅ ត្បូងបុកជាមួយម៉ូតូម៉ាកហុងដា C 125 ខ្មៅ ផ្លាកលេខសៀមរាប 1AE .2230 បើកបរដោយឈ្មោះ ឡេង ប៊ុនគៀង ភេទ ប្រុស អាយុ១៩ បណ្តាលឲ្យរបួសធ្ងន់ ហើយអ្នករួមដំណើរឈ្មោះឡេង លីស្រាង ភេទប្រុសអាយុ១៧ឆ្នាំ (ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។ អ្នកទាំងពីរ ជាសិស្សរៀននៅវិទ្យាល័យអង្គរ និងមានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទិសដៅពីលិចទៅកើត។

 

យោងតាមសាក្សី និងគំនូសចរាចរបានបង្ហាញថា ករណីគ្រោះថ្នាក់ខាងលើបណ្តាលមកពីមូលហេតុរថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម