Tuesday, November 11, 2025
Header Banner

ក្រសួងព័ត៌មាន ត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅដើមឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ៖ឯកឧត្តមខៀវ កាញារីទ្ធ បានថ្លែងក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ចុងខែតុលា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងថា «អ្វីដែលសំខាន់ និងជាមុខមាត់សម្រាប់ប្រទេសជាតិ គឺនៅក្នុងខែវិច្ឆិកា ខាងមុខនេះ មានព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយថ្មីទៀត គឺដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ពន្ធ័នានា ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំ ហើយក្នុងនោះមានកិច្ចការងារធ្ងន់ៗ និងសំខាន់ៗ ដែលក្រសួងព័ត៌មាន មានភារកិច្ចទទួលខុសត្រូវធ្វើអោយបានល្អបំផុត ព្រោះជាកិត្តិយសដ៏ធំធេងរបស់ប្រទេសកម្ពុជា»។

ឯកឧត្តម ខៀវ កាញារឹទ្ឋ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន កំពុងត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀត ដូចជាការជម្រុញដល់មន្ទីរព័ត៌មាន ផលិតឯកសារវីដេអូ បង្ហាញពីស្នាដៃ និងសមិទ្ធិផលសំខាន់តាមបណ្តា ខេត្ត រាជធានី ដើម្បីចាក់ផ្សាយ អោយសាធារណជនបានឃើញពីអ្វីដែល បណ្តាខេត្ត រាជធានី ខិតខំធ្វើបានក្នុងរយៈពេល ១ អាណត្តិ កន្លងទៅនេះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម