Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតយកលុយ ចាប់ពីថ្ងៃទី០១វិច្ឆិកានេះតទៅ

ភ្នំពេញ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតយកលុយ ចាប់ពីថ្ងៃទី០១វិច្ឆិកានេះតទៅ ហើយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែងតែម្តង។

របាយការណ៍បន្តងស ឧទាហរណ៍ ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ“បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន3. ទោចក្រយានយន្តកម្លាំងចាប់ពី 500cc ឬ 27kW ឡើង មានបិទ លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត ជាក់ស្តែង ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖- ផ្លាកលេខសម្គាល់យានយន្ត – ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព- កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

សូមជូនពរឲ្យបងប្អូនពូម៉ីងយាយតានិងភ្ញៀវទេសចរណ៍ជាំតិនិងអន្តរជាតិទាំងអស់ធ្វើដំណើរតាមផ្លូវល្បឿនលឿនប្រកបដោយសុខសុវត្ថិភាពទាំងទៅទាំងមក៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម