Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នៅទីបំផុតសមត្ថកិច្ចចាប់អ្នកបើករថយន្ត៥៧០ ដេញបាញ់បុរសម្នាក់បណ្ដាលឲ្យស្លាប់ នោះបានហើយ

ភ្នំពេញ៖នៅទីបំផុតសមត្ថកិច្ចចាប់បានខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបម៉ាក៥៧០ ដេញបាញ់សម្លាប់បុរសម្នាក់កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវលេខ១០១១ កែនិងផ្លូវលេខ១៩៧៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នោះបានហើយ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ សៅ សុខុន ជាទាហាននិងជាជំនួយការឩកញ៉ាម្នាក់ជិះរថយន្ត ម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BK-7799 ប្រើកាំភ្លើងខ្លីម៉ាកឡុក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសួរនាំជនសង្ស័យខាងលើ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

មហាជននៅមិនទាន់ដឹងថាមូលហេតុអ្វីដែលធ្វើឲ្យបុរសជាជនសង្ស័យខាងលើហ៊ានដាច់ចិត្តបើករថយន្តទំនើបរបស់មេកោយ ដេញបាញ់បុរសម្នាក់បណ្ដាលឲ្យស្លាប់ទាំងកម្រោលបែបនេះ៕AFN

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម