Friday, March 29, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ត្រីគល់រាំងឬ ត្រី នាគ ដ៏ធំ ត្រូវបានពលរដ្ឋប្រទះឃើញងាប់នៅមុខប្រាសាទអង្គរវត្ត គួរឲ្យសោកស្តាយ

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ នាំគ្នាមកចោមរោម មើល ត្រីគល់រាំង ឬ ត្រី នាគ បានងាប់នៅមុខប្រាសាទអង្គរវត្ត គួរឱ្យសោកស្ដាយ។ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅរសៀលថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២២ នៅមុខកសិន្ទអង្គរ ផ្នែកខាងជើង    ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប។

ពលរដ្ឋដែលនាំគ្នាមកមើលត្រី ដ៏ធំ នេះ អ្នកខ្លះហៅថា(ត្រីគល់ រាំង) ចំណែកអ្នកខ្លះទៀតហៅថា(ត្រីនាគ)។ត្រី ដ៏ធំ មួយក្បាលនេះ មានទម្ងន់ប្រមាណជាង៨០គីឡូ ប្រវែង ជាង ២ម៉ែត្រ ទទឹង ៤តឹក ហើយ ត្រី នេះអាចងាប់ប្រហែល២ថ្ងៃមកហើយ។ រួចខាង មន្ត្រីអាជ្ញាធរអប្សរា បានយកកប់នៅជិតកន្លែង ដែលត្រីងាប់នោះតែម្តង៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម