Saturday, December 9, 2023
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជាជាង៣០ម៉ឺននាក់ ចូលមកកាន់ខេត្តសៀមរាប

ខេត្តសៀមរាប៖នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តក្នុងខេត្តសៀមរាបប្រមាណជាជាង៣០ម៉ឺននាក់។

អាជ្ញាធរបានឲ្យដឹងថា សម្រាប់រយ:ពេល ៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣០៩,៥០៣នាក់ កើនឡើង ១១៩.១៦% ដែលឆ្នាំ២០២១ មានចំនួនប្រមាណ ១៤១,២១៩នាក់ ប៉ុណ្ណោះ។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិត ៣១មុឺននាក់នេះ បានចូលមកកម្សាន្ត នៅតាមតំបន់ប្រាសាទ និងបណ្តារមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។

នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះ បានធ្វើឲ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៍ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀតផងដែរ ៕សេរី

 

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម