Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចបង្ក្រាបក្រុមញៀនល្បែងបញ្ជល់មាន់ ចំនួន៧នាក់នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបករណី លួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការគ នៅភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៧នាក់៖
១-ឈ្មោះ ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។២-ឈ្មោះ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៤- ឈ្មោះ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៥- ឈ្មោះ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម
។៦- ឈ្មោះ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ នៅភូមិកោះរកាក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៧- ឈ្មោះ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ១-ប្រាក់រៀល ១៥០,០០០រៀល (ដប់ប្រាំម៉ឺនរៀល), ២-ទូរស័ព្ទដៃចំនួន០៥គ្រឿង,៣-ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ, ៤-ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម