Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីកាប់ម៉ូតូជនរងគ្រោះ៤គ្រឿងនៅក្រុងសៀមរាប

ខេត្តសៀមរាប៖កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលពាក្តបណ្តឹងជនរងគ្រោះ ហើយបានចុះស្រាវជ្រាវឃាត់ខ្លួនយុវជនជាជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ករណីកាប់ម៉ូតូជនរងគ្រោះចំនួន៤គ្រឿងរួចគេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា១ទាបភ្លឺឈានចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ ត្រង់ចំណុចជិតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា លួចមានស្ថាន ទម្ងន់ទោស ដោយប្រើអំពើហិង្សា ( កាប់ម៉ូតូយកស្លាកលេខ បទល្មើសជាក់ស្តែង ) កាលពីយប់មិញ។ទើបកម្លាំងនគរបាលជំនាញចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

លោកបន្តថា ជនសង្ស័យទី០១.ឈ្មោះ ហាច ករុណា ហៅ ឈ្លៀត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាប ។០២.ឈ្មោះ ឈឿន ម៉េងឡុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំ ណង់ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ។ទី៣ ឈ្មោះ

ចាន់ តុលា ហៅ តួ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកស្នងការរង បន្ថែមថា នៅយប់កើតហេតុជនរងគ្រោះ និងមិត្តភក្រ័ ជិះម៉ូតូ ០៤ គ្រឿង ចេញពីមើលការប្រគំតន្ត្រីនៅបឹងកាឡូ ហើយនាំគ្នា មកហូមីឆានៅមុខសារមន្ទីរ ផ្លូវ៦០ម៉ែត្រ ពេលកំពុងហូបមីឆា ស្រាប់ តែមានជនសង្ស័យ ០១ក្រុម មានគ្នាប្រ ហែលជាង ១០នាក់ និងម៉ូតូប្រហែល០៥ គ្រឿង ប្រដាប់ដោយកាំបិតខ្វែវ បានធ្វើសកម្មភាព ដេញកាប់មកលើជនរងគ្រោះ ពេលនោះ ជនរងគ្រោះបានរត់គេចខ្លួន ទើបជនសង្ស័យ និងបក្សពួក កាប់ម៉ូតូជនរងគ្រោះ បណ្ណាលឲ្យខូចខាតទាំងស្រុង ចំនួន ០៤គ្រឿង បន្ទាប់មកជនសង្ស័យ បានកាប់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់។ លោកបន្ថែមទៀតថា ជនសង្ស័យទាំង០៣នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាព យកកាំបិតខ្វែវ កាប់ម៉ូតូ ជនរងគ្រោះ ពិតប្រាកដមែន ចំពោះស្លាក លេខម៉ូតូរបស់ជនរងគ្រោះ គឺបក្សពួករបស់ពួកខ្លួន ឈ្មោះ ភ័ក្រ ភេទប្រុស ( គេចខ្លួន ) ជាអ្នកធ្វើសកម្មភាព កាប់ម៉ូតូយកស្លាកលេខ ក្រោយពេលធ្វើសកម្ម ភាពហើយ ពួកខ្លួន បាននាំគ្នាជិះម៉ូតូគេចខ្លួន។

បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម