Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរខេត្តសៀមរាប៖ ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលទៀតហើយ!

ខេត្តសៀមរាប៖នៅក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ និងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកស្រីស្នំ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាពាសកាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលទៀតហើយ។
លោក អ៊ឹង គឹមលាង បានឲ្យដឹងថា ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។

បើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងគិតត្រឹមឆ្នាំ២០២២នេះ អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទនៅព្រះរាជាណាចក្រកម្ពុជា បានកើនដល់ជាង ៨០% ខណៈអត្រានៃខ្នងផ្ទះជនបទ មានកន្លែងលាងសម្អាតដៃបានកើនឡើងដល់៩៦%។ វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះ គឺកើតឡើងដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យអនាម័យ រួមទាំងប្រជាជននៅតាមតំបន់ជនបទ។ ទន្ទឹមនឹងនេះ យើងក៏សម្រេចបាននូវខេត្តចំនួន២ ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅព្រះរាជាណាចក្រកម្ពុជាគឺ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយមានខេត្តជាបន្តបន្ទាប់ដែលនឹងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលឆាប់ៗខាងមុខរួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពង់ឆ្នាំង។ ដោយឡែកភូមិចំនួន ៥.២៩៨ឃុំ សង្កាត់ចំនួន ៣៩៣ក្រុង/ស្រុក ខណ្ឌចំនួន៣១ ក៏សម្រេចបានជាភូមិ/ឃុំ/សង្កាត់ និងក្រុង/ស្រុក/ខណ្ឌ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕ដោយ៖សេរី(ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម