Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សាលាបឋមសិក្សាខ្នារ ប្រារព្ធពិធីចែករង្វាន់ដល់សិស្ស ជ័យលាភី ចំណាត់ថ្នាក់លេខ១ដល់លេខ៥ ប្រចាំឆ្នាំ២០២១-២០២២ជាង២០០នាក់

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២នេះ សាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានប្រារព្ធពិធីចែករង្វាន់ដល់សិស្ស ជ័យលាភី ដែលទទួលបានចំណាត់ថ្នាក់លេខ១ដល់លេខ៥ និងជាថ្ងៃដែលត្រូវបញ្ចប់វគ្គសិក្សាប្រចាំឆ្នាំ២០២១ ២០២២ ប្រមាណជាង២០០នាក់។

   គណៈអធិបតីចូលរួមនៅក្នុងកម្មវិធីនេះមាន ព្រះតេជគុណទាំង៤ព្រះអង្គជាគណៈអធិបតី លោក ឈុន ម៉េង អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងសៀមរាប លោកចៅរងទី១សង្កាត់ជ្រាវ លោក គង់ ប៊ឹប ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាខ្នារ លោកស្រី នាយិកា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្សនៃសាលាបឋមសិក្សាខ្នារជាច្រើននាក់ចូលរួមផងដែរ។

   លោកស្រី គង់ គឹមលីន នាយិកាសាលាបឋមសិក្សាខ្នារ បានឡើងមានប្រសាសន៍ស្វាគមន៍ គណៈអធិបតី និងអង្គពិធីទាំងមូលព្រមទាំងអានរបាយការណ៍សង្ខេបពីសមិទ្ធិផលនានាដែលសម្រេចបាននាពេលកន្លងមក។លោកស្រីបន្តថា កម្មវិធីមួយនេះ សាលាបឋមសិក្សាខ្នារតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ គឺដើម្បីលើកទឹកចិត្ត និងជម្រុញដល់កូនៗឱ្យខិតខំរៀន ដើម្បីជាទុនសម្រាប់អនាគតនាខាងមុខ ដែលរង់ចាំកូនៗ។

   លោកស្រីបន្ថែមថា ក្នុងឆ្នាំ២០១៩-២០២០ សាលាបានទទួលអគារ២ជាន់១០បន្ទប់ ជាជំនួយរបស់បង គង់ប៊ឹប និង ភរិយា ក្នុងនោះមាន១បន្ទប់ជាជំនួយ របស់ឧបាសិកាគង់ អ៊ី, គង់ អួន និងឧបាសិកា គង់ សាអ៊ុន ផងដែរ ដែលសរុបទឹកប្រាក់អស់ ១៦.៨០០០ម៉ឺនដុល្លារ។ហើយក៏បានទទួលខ្លោងទ្វារសាលា ក៏ជាជំនួយរបស់បង គង់ ប៊ឹប និងការប្រជុំជាមួយអាណាព្យាបាល អស់ថវិកា៤ពាន់ដុល្លារបានរបងសាលាខាងមុខសាលា គឺជាជំនួយនៃការអំពាវនាវរបស់សប្បុរសជន បានសាលប្រជុំដ៏ស្រស់ស្អាត ជំនួយរបស់អង្គការរូតារីក្លិប ក្រោមការដឹកនាំរបស់ប្អូន សុខ។ ហើយក៏មានសមិទ្ធិផលជាច្រើនទៀតដែលសម្រេចបានផងដែរ។ជាចុងក្រោយ តាងនាមសាលាបឋមសិក្សាខ្នារ សូមគោរព ថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយសទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខាន់ឡើយ។លោក ឈុន ម៉េង អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងសៀមរាប បានអញ្ជើញមានប្រសាសន៍ ស្វាគមន៍និងផ្តល់អនុសាសន៍ល្អៗដល់ក្មួយៗសិស្សានុសិស្សត្រូវបង្កើនការប្រឹងប្រែងរៀនសូត្រ កាត់បន្ថយការលេងទូរស័ព្ទច្រើនពេក អាចនឹងប៉ះពាល់ការសិក្សា។

   លោក ឈុន ម៉េង អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងសៀមរាប បានជូនពរ គណៈអធិបតី និងលោក លោកស្រី ភ្ញៀវកិត្តិយសទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខាន់ឡើយ។

   លោក គង់ ប៊ឹប ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាខ្នារ បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំដែលលោកកាន់តំណែងជាចៅសង្កាត់រងទី១ និងជាសមាជិកក្រុមប្រឹក្សានៃសង្កាត់ជ្រាវ ហើយលោកក៏ជាប្រធានគណៈកម្មការគ្រប់គ្រងសាលាខ្នារ លោកបានផ្សព្វផ្សាយគៀងគនិងស្វែងរកសប្បុរសជនមកជួយកសាងសាលាខ្នា ជាច្រើនមានដូចជា៖សាលប្រជុំ, ខ្លោងទ្វារ, សួនច្បារ, របង និងវង់តន្ត្រី១ឈុត ដែលថវិកាសរុបអស់ប្រមាណជាជិត១៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកនិងក្រុមគ្រួសារ មានប្រមាណជាជាង១៥ម៉ឺនដុល្លារ។

    លោកបានសំណូមពរឲ្យ លោកស្រី គង់ គឹមលីន នាយិកាសាលាបឋមសិក្សាខ្នារ មេត្តាប្រជុំជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលាខ្នារ ថ្មីឡើងវិញ ព្រោះគណៈកម្មាការពួកគាត់បោះបង់ការងារដោយសារពួកគាត់មានវ័យចាស់ៗអស់ហើយ។ដូច្នេះដើម្បីឲ្យមានភាពរីកចម្រើន យើងត្រូវតែជ្រើសរើសគណៈកម្មការថ្មីឡើងវិញ។

    ជាទីបញ្ចប់លោកបានជូនពរគណៈអធិបតី និងលោក លោកស្រី ភ្ញៀវកិត្តិយសទាំង អស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខាន់ឡើយ។

   កម្មវិធីបញ្ចប់គឺ ក្មួយៗបានសម្តែងរបាំកូនមាន់តឿ របស់ថ្នាក់មត្តេយ្យ,ការសម្តែងកាយវិការតាមចម្រៀងទុំ ទាវ (ថ្នាក់ទី២ក),របាំដើមត្នោត (ថ្នាក់ទី៤ក)និងការផ្តល់បទពិសោធនិងប្តេជ្ញារបស់សិស្សពូកែ( កុមារី យ៉ាត ម៉េងលាង)ព្រមទាំងផ្តល់ប័ណ្ណសសើរ និងថតរូបជាអនុស្សាវរីយ៍៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម