Thursday, April 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លង់ទឹកទៀតហើយ…មនុស្ស៣នាក់នាំគ្នាទៅមើលទ្រូ ស្រាប់តែលង់ទឹកស្រះស្លាប់ នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា មនុស្សស្រីក្មេងចាស់ចំនួន៣នាក់នាំគ្នាទៅមើលទ្រូ ស្រាប់តែរអិលជើងធ្លាក់ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ជាបន្តបន្ទាប់ដោយសារមិនចេះហែលទឹក។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២២នេះមានករណីមនុស្សលង់ទឹកស្លាប់ចំនួន០៣នាក់ នៅចំណុចស្រះតារី ក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថា សពជនរងគ្រោះទី១. ឈ្មោះ ស៊ឹង លៀវ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាម្ដាយ)។២. ឈ្មោះ គាន លីសា ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (ត្រូវជាកូន)។៣. ឈ្មោះគីម សាលីន ភេទស្រី អាយុ០៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាអ្នកជិតខាង)។
លោកបន្ថែមថា យោងតាមការពិត្យទីតាំងកើតហេតុ៖ស្រះមានប្រវែង ៨×១២ ម៉ែត្រ-ទឹកមានជម្រៅ ២.៥០ ម៉ែត្រ-មាត់ស្រះមានសភាពចោតរអិល។ចំណែកការពិនិត្យសាកសព៖-ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមពាក្យព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបានធ្វើសន្និដ្ឋាន ដោយយោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុ កាលពិនិត្យរបស់កម្លាំងជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
ក្រោយពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
មហាជនស្នើបងប្អូនពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះករណីលង់ទឹកនៅខេត្តសៀមរាប ព្រោះរណ្តៅដីរបស់ឈ្មួញមានច្រើនណាស់តាមវាលស្រែ។ចឹងទេសូមប្រយ័ត្នចំពោះក្មេងៗទៅលេងទឹករឺទៅមើលគោក្របី ត្រូវមានអ្នកចេះហែលទឹកទៅជាមួយផង៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម