Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តរតនគិរី បង្ក្រាបរថយន្ដ២គ្រឿងគ្មានបង្កាន់ដៃពន្ធនាំចូល

ខេត្តរតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន សុខេង សហការជាមួយជំនាញគយនិងរដ្ឋាករសាខាខេត្តរតនគិរី ចុះឃាត់រថយន្ដ សង្ស័យថាគ្មានបង្កាន់ដៃពន្ធនាំចូលចំនួន ០២គ្រឿង៖១ រថយន្ដម៉ាក AUDI A7 ពណ៌ស ចង្កូតឆ្វេង លេខតួ WAUSGAFC9CN003589 (គ្មានស្លាកលេខ) កំពុងចរាចរណ៍លេីដងផ្លូវជាតិលេង78A ចំណុច គ៦០ ស្រុកកូនមុំ ខេត្តរតនគិរី។២ រថយន្ដម៉ាក SSANG YONG ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ស្វាយរៀង 2A-0832 ចតនៅមុខផ្ទះ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

បច្ចុប្បន្ន រថយន្ដទាំង ០២គ្រឿង រក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តរតនគិរី រង់ចាំម្ចាស់ចូលមកដោះស្រាយតាមនីតិវិធីជំនាញ ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម