Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០២២ នៅខេត្តសៀមរាប បានប្រព្រឹត្តិទៅដោយរលូន

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២នេះ គេសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៤ មណ្ឌល មានសិស្សានុ សិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូន។

ក្នុងនោះមានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត , លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ , លោក រដ្ឋលេខា ធិការក្រសួងអប់រំយុវជននិងកីឡានិង លោក លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្តផងដែរ ។

លោកលី ប៊ុណ្ណា ប្រធាន មន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២១.២០២២នេះ មានចែក ចេញជា ១៤មណ្ឌលប្រឡង មាន ៤២១ បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ ពាន់៣៧៤នាក់ ស្រី៥ពាន់៩៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល ស្មើ ១៣១ បន្ទប់ ចំនួន៣ពាន់២៣៤នាក់ ស្រី ២ពាន់ ៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩ មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧ ពាន់១៤០នាក់ ស្រី៣ពាន់៨៨០នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន១០មុខ វិជ្ជា គឺគណិត វិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។

ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំខេត្ត បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈ មេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ បានឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការ សិក្សា នៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យា ល័យ សកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឱ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។ លោក ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងពេលធ្វើបើកបរត្រូវពាក់មួក សុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡងគេ សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ គរុសិស្ស បានយកចិត្តទុកដាក់ខ្ពស់ ចំពោះ បេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការត្រួតពិនិត្យ និង ដក ហូតនូវឯកសារទាំងនោះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនឱ្យមានឯកសារទាំង នោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ។ជាមួយគ្នានោះអាជ្ញាធរពាក់ព័ន្ធក៏បានរៀបចំឲ្យមានអនាម័យនៅក្នុងបន្ទប់ប្រលង ព្រមទាំងអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ ៕ដោយ៖AFN

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម