Saturday, April 27, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ត្រេកអរណាស់ …ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់អង្គរ ហើយជ្រុះបាត់សម្ភារៈត្រូវបានកម្លាំងនគរបាលទេសចរណ៍ប្រគល់ជូនម្ចាស់ដើមវិញ

ខេត្តសៀមរាប៖ ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់អង្គរ ហើយបានជ្រុះបាត់កាបូបលុយ តែត្រូវបានមគ្គុទេសក៍ទេសចរណ៍ម្នាក់រើសបាន ហើយយកមកប្រគល់ជូនកម្លាំងនគរបាលទេសចរណ៍ ដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។ហេតុការណ៍ជ្រុះបាត់បូបលុយនេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលទេសចរណ៍ប្រចាំការនៅប្រាសាទអង្គរវត្តបានទទួលកាបូបលុយ០១ ពីលោក ចិន្តា ជាមគ្គុទេសក៍ទេសចរ (រើសបាន) ដោយក្នុងកាបូបលុយរួមមាន÷ ប្រាក់ចំនួន(៤០ដុល្លារអាមេរិក, ៣០០ដុល្លារញូ៉ហ្ស៉ីឡែន, ៤៥០០រៀល, ១២៣០០០ដុង), អត្តសញ្ញាណបណ្ណ០១សន្លឹក, visa card ០២សន្លឹកនិង បណ្ណផ្សេងៗមួយចំនួនទៀត។សមត្ថកិច្ចបានឲ្យដឹងទៀតថា អង្គភាពបានប្រគល់កាបូបលុយខាងលើជូនភ្ញៀវទេសចរ ឈ្មោះ CHARLES CLARK ភេទប្រុស អាយុ៧០ឆ្នាំ សញ្ជាតិញ៉ូហ្ស៊ីឡែន ជាម្ចាស់ដើមវិញនៅវេលាម៉ោង១៤:៤៥នាទី នាថ្ងៃខែឆ្នាំដដែល។
ក្នុងឱកាសនោះដែរភ្ញៀវទេសចរណ៍ខាងលើបានថ្លែងអំណរគុណចំពោះពលរដ្ឋល្អ ដែលរើសបានកាបូបរបស់គាត់ហើយយកមកប្រគល់ជូនសមត្ថកិច្ចដើម្បីប្រគល់ជូនគាត់វិញ។គាត់បានកោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់បុរសមគ្គុទេសក៍ទេសចរណ៍ខាងលើដែលមានសន្ដានចិត្តល្អ បានរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់និងសន្តិសុខសង្គមនៅក្នុងតំបន់អង្គរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម