Wednesday, November 27, 2024
Header Banner

ជនជាតិព្នងនៅខេត្តស្ទឹងត្រែង បង្កើតអាស្រមប្រារពបារមីអភិរក្សប្រពៃណីដូនតា

ខេត្តស្ទឹងត្រែង៖សេចក្តីរាយការណ៍បានឲ្យដឹងថា បងប្អូនជនជាតិដើមភាគតិចព្នងនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាង២៥០គ្រួសារ បាននាំគ្នារៀបចំបង្កើតអាស្រមបារមី ប្រារព្វប្រពៃណីសម្រាប់ធ្វើចិត្តឱ្យស្ងាប់ បង្ហាញឱ្យកូនចៅអ្នកបន្តវេនប្រតិបត្តិដើម្បីសុំសេចក្តីសុខចម្រើន រស់នៅក្នុងភូមិឃុំរបស់ពួកគាត់ ។       

     លោកសេត កាល មេកន្ត្រាញជនជាតិព្នងដឹកនាំអភិរក្សប្រពៃណីបានបញ្ចាក់ថា៖ ការគោរពដូនតាតាមប្រពៃណីរបស់ជនជាតិព្នងមានដូចជាបងប្អូនជនជាតិ,គ្រឹង,គួយ,កាវែត ,ទំពួន ,ព្រៅ.ខិ, លន់,មិល , ស្ទៀង ,ចារាយ ,  ក្រោល, កាចក់ , ព័រ, ខោញ,ថ្មន , ស្អូច ,  ដែលមានកំពុងរស់នៅខេត្តស្ទឹងត្រែងបានផ្លាស់ប្តូរទំលាប់ច្រើន  តែប្រពៃណីសែនព្រេនដូនតា នៅបន្តអភិរក្សមិនបោះបង់ចោលនោះទេ ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗបន្តវេន។ ។      លោកបន្តថា៖ ការអភិរក្សទំនៀមទំលាប់នេះបងប្អូនជនជាតិព្នង បានប្រមូលផ្តុំគ្នារៀបចំធ្វើទីតាំង អាស្រម សម្រាប់ប្រារព្វពិធីសែនព្រេន ចំពោះម្ចាស់ទឹកដី សុំឱ្យបារមី ផ្តល់សេចក្តីសុខចម្រើន  និងបានបង្ហាញពីរបៀបរបរនៃការរស់នៅរបស់ចាស់ទុំ ឱ្យកូនចៅគោរពប្រតិបត្តិតាម  ធ្វើប្រពៃណី ជនជាតិ តម្កល់ហ្នឹងយើងជាន់ដី បង្គោលរបងធ្វើបទជុំវិញនេះ  កូន ចៅយើងតោងទៅមុខទៀតហ្នឹងហើយ គោរពប្រពៃណីយើង ក្មេងលេងសើចវាជុំវិញនេះ ធ្វើបោសសម្អាតភូមិករនេះយើងនៅ ភូមិចាស់ពីមុន ខ្ញុំនៅត្រង់នេះដែរ ដល់នេះធ្វើ ចូលភូមិចាស់វិញ ។     លោក ជ្រោយញ៉ុង ជនជាតិព្នងនៅឃុំក្បាលរមាសបានបញ្ចាក់ថា៖ ប្រពៃណីនេះចាស់ទុំជនជាតិនិងដឹកនាំកូនចៅឱ្យរួមគ្នាអនុវត្តតាម  ដើម្បីបង្ហាញការដឹងគុណដល់ដូនតា   ការរស់នៅក្នុងគ្រួសារត្រូវដឹងគុណចំពោះឳពុកម្តាយ ។    លោកបន្តថា៖មួយវិញទៀត នៅក្នុងស្រុកទេស ត្រូវឱ្យកូនចៅគោរពចាស់ទុំ ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រូបង្រៀន ដើម្បីធ្វើជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ  ទោះបីថាមានអំបូរខុសគ្នាយ៉ាងណាក៍ដោយ ។            លោកប៉ែនសុបុលមេឃុំ ក្បាលរមាស បានសាទេចំពោះការយល់ដឹងបែបនេះ ព្រោះបងប្អូនជនជាតិយើងត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់  និងរៀបចំតំបន់រស់នៅប្រកបដោយភាពសុខដុមរម្យនាស្ថិតនៅក្រោមដំបូលសុខសន្តិភាពតែមួយ  និងគ្មានការរើសអើងអ្វីឡើយ  ។    លោកសំណូមពរទៅបងប្អូនយើងទាំងអស់ត្រូវ បន្តបង្កើនការសាមគ្គីភាពគ្នា  ឱ្យកាន់តែល្អជាងនេះដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរស់នៅ  ឱ្យកាន់តែមានភាពរីកចម្រើន ឡើងបន្ថែមទៀត  ព្រោះបច្ចុប្បន្នអាជ្ញាធរស្រុក ខេត្ត  បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វបែបយ៉ាង  នៅក្នុងមូលដ្ឋានរបស់យើង មានទាំងសាលារៀន.វត្តអារាម, មណ្ឌលសុខភាព.ផ្លូវ,ទឹក.ភ្លើង.ជាដើម ។      សូមបញ្ជាក់ថា៖ បងប្អូនជនជាតិព្នងបានមករស់នៅទីតាំងភូមិក្បាលរមាសថ្មីនេះរយពេលជិត១០មកហើយទើបនៅឆ្នាំ២០២៣នេះពួកគាត់បានពង្រឹងការអភិរក្សប្រពៃណីតាមរយៈការរៀបចំទីតាំងអាស្រមបារមីនៅក្នុងភូមិទុកឱ្យកូនចៅបានមកបន់ស្រន់សុំសេចក្តីសុខចម្រើននៅមុនរដូវចូលឆ្នាំជារៀងរាល់ឆ្នាំតរៀងទៅ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម