Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ប្រទេសរុស្ស៊ីនឹងផលិតវ៉ាក់សាំងការពារកូវីដ១៩ជាអតិបរិមានៅឆ្នាំ ២០២១

អន្តរជាតិ៖យោងតាមសារព័ត៌មានបរទេស​បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីលោក Denis Manturov បាននិយាយថា ក្រុមហ៊ុនរុស្ស៊ីគ្រោងនឹងឈានដល់សមត្ថភាពផលិតវ៉ាក់សាំងការពារកូវីដអតិបរមានៅត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ ។ លោក Manturov បានប្រាប់កាសែត Izvestia របស់រុស្ស៊ីថា “យើងរំពឹងថានៅក្នុងខែតុលានឹងមានវ៉ាក់សាំងចំនួន ៥ សែនដូស ហើយនៅដំណាច់ឆ្នាំនេះពី ២ ទៅ ៣ លានដូស” ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា ការផ្តល់វ៉ាក់សាំងការពារកូវីដរបស់រុស្ស៊ីទៅកាន់ប្រទេសដទៃទៀតបានចែងពីការរៀបចំការបណ្តាក់ទុនរួមគ្នា និងសហការជាមួយប្រព័ន្ធថែទាំសុខភាពបរទេស ហើយនឹងមិនជះឥទ្ធិពលអវិជ្ជមានដល់ការផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុកនៅក្នុងប្រទេសរុស្ស៊ីនោះទេ ។ កាលពីថ្ងៃទី ១១ ខែសីហា រដ្ឋាភិបាលរុស្ស៊ីបានចុះឈ្មោះជាផ្លូវការនូវវ៉ាក់សាំងការពារកូវីដដំបូងគេលើពិភពលោកដែលមានឈ្មោះថា Sputnik V ។ ចាប់តាំងពីពេលនោះមកប្រទេសរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសជាង ២០ ដើម្បីផ្តល់វ៉ាក់សាំងជាងមួយពាន់លានដូស និងកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៥ ដើម្បីផលិតវាឲ្យបានច្រើនជាងនេះ ។ ទន្ទឹមនោះកាលពីថ្ងៃចន្ទលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានណែនាំដល់រដ្ឋាភិបាលរុស្ស៊ីឲ្យបញ្ចប់កាលវិភាគនៃការដឹកជញ្ជូនវ៉ាក់សាំង Sputnik V របស់រុស្ស៊ីទៅប្រទេសបេឡារុស្សត្រឹមថ្ងៃទី ១៥ ខែតុលា ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម