Thursday, November 28, 2024
Header Banner

មន្ត្រីជំនាញចុះពិនិត្យសត្វក្របីជាង៥០ក្បាលនៅស្រុកព្រះនេត្រព្រះ ឈឺនិងងាប់ ដោយសារជម្ងឺសារទឹក


ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅសហគមន៍ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីសត្វក្របីប្រមាណជាង៥០ក្បាល បានឈឺនិងាប់ ដោយសារជម្ងឺសារទឹក  ហើយមន្ត្រីជំនាញកំពុងចុះត្រួតពិនិត្យ។

លោក ឃ្លោក សារី ផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំប្រាសាទ ភ្នាក់ងារសុខភាពសត្វភូមិ និងប្រជាកសិករជាម្ចាស់សត្វចំនួន ៥គ្រួសារ នៅ៣ភូមិ ផ្សេងគ្នា គឺភូមិកំព្រាម ភូមិចារ និងភូមិតាអំ  ឃុំប្រាសាទដែលមានសត្វក្របីសរុប ១៨៨ក្បាល ក្នុងនោះមន្ត្រីក្រុមការងារបានរកឃើញថា មាន៥គ្រួសារ ដែលមានក្របីសរុប ៥២ក្បាល ឈឺ២៣ក្បាល ធ្ងន់ ៣ក្បាល ងាប់ដល់ទៅ ២០ក្បាល រយៈពេលឈឺមាន១សប្តាហ៍មកហើយ ដែលគេសង្ស័យជាមានជំងឺសារទឹក ។ 
លោក បញ្ជាក់ឲ្យដឹងទៀតថា តាមទិន្នន័យចុងក្រោយពីមន្ត្រីចុះប្រតិបត្តិការបានឲ្យដឹងថា ក្នុងចំណោមក្របី១០០ក្បាល មាន៨០ក្បាលបានឈឺជម្ងឺសារទឹក ប៉ុន្តែយុទ្ធនាការចុះព្យាបាលដោយមន្ត្រីនិងភ្នាកងារពេទ្យសត្វបានធ្វើឲ្យជម្ងឺសត្វក្របីទាំងអស់នេះបានជាឡើងវិញបណ្តើរៗហើយ ។
លោកហ៊ុយ ទូច ក៏បាននិយាយបន្តថា វិធានការបច្ចេកទេស  ក្រុមការងារបានបែងចែកគ្នាចុះមកព្យាបាលជម្ងឺសត្វក្របីនេះចែកជា២ក្រុម  ក្រុមទី១ ចុះទៅពិនិត្យព្យាបាលសត្វក្របីទាំង៥គ្រួសារបានចំនួន ២៣ក្បាល ដោយបានហៅប្រជាកសិករដែលមានចិញ្ចឹមសត្វក្របី គោ ផ្សព្វផ្សាយពីបច្ចេកទេស ដោយមិនត្រូវពិឃាត ឬបរិភោគសាច់សត្វក្របីដែលឈឺងាប់នោះឡើយ ត្រូវបំបែកសត្វឈឺចេញពីសត្វជា មិនត្រូវចងសត្វនៅកន្លែងក្តៅខ្លាំងនោះទេ ។
ទិសដៅបន្ត ត្រៀមចុះបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀត នៅថ្ងៃបន្តបន្ទាប់ ក្នុងស្ថានភាពនេះ មន្ត្រីជំនាញពេទ្យសត្វអាចគ្រប់គ្រងជំងឺបានហើយ ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ប្រាប់អ្នកកាសែតឲ្យដឹងនៅ ថ្ងៃទី១៩  ខែកក្កដា  ឆ្នាំ២០២៣នេះថា ការផ្ទុះជម្ងឺសារទឹកលើសត្វក្របី ៥២ក្បាលនៅសហគមន៍ ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ មានរយៈពេល ១សប្តាហ៍មកហើយមកទល់ថ្ងៃនេះ ។

លោកហ៊ុយ ទូច បានឲ្យដឹងបន្តទៀតថាការផ្ទុះជម្ងឺសារទឹកនេះ  វាបានរាលដាលនៅឃុំនៃស្រុក៣ជាប់ព្រំទល់៣ខេត្ត បន្ទាយមានជ័យ  សៀមរាបនិងបាត់ដំបង ដែលជាសហគមន៍មានចិញ្ចឹមក្របីរាប់ពាន់ក្បាល ។
ហេតុនេះ  ពេលក្របីវាផ្ទុះកើតជម្ងឺនេះសត្វក្របីនៅពាសវាលពាសកាល ក្រៅក្រោល ដែលពិបាកខ្លាំងណាស់ក្នុងកាទប់ស្កាត់នូវការឆ្លងជម្ងឺនេះ ម្យ៉ាងទៀត បងប្អូនប្រជាកសិករម្ចាស់សត្វក្របី មិនសូវយល់ស្របឬស្តាប់តាមការណែនាំ ផ្សព្វផ្សាយ ការចុះចាក់វ៉ាក់សាំងរបស់មន្ត្រីឡើយ ។
ក្នុងនោះ មន្ត្រីជំនាញបានបែងចែកសម្ភារ បរិក្ខាបសុពេទ្យ និង ថ្នាំការពារជំងឺសារទឹកគោក្របី ថ្នាំព្យាបាលជូនដល់ផ្នែកបសុព្យាបាលស្រុក ក្រុងទាំង ៩ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដែលការិយាល័យទើបទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនាពេលថ្មីៗនេះបានចុះចាក់វ៉ាក់សាំងសារទឹកគោ ជូនប្រជារាស្ត្រនៅក្នុងភូមិអូរបីជាន់ ចាក់បាន២១៥ក្បាល ៕MC

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម