ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបើកការស៊ើបអង្កេតរហូតឈានដល់បង្រ្កាបទីតាំងទទួលផលចោរកម្ម(ម៉ូតូ) ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដោយឃាត់ជនសង្ស័យចំនួន២នាក់។
សូមរម្លឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីលួច (ម៉ូតូ) ១លើក បានកើតឡើង ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុន វីរៈប៊ុនថាំង រស់នៅភូមិទី២ សង្កាកជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនរងគ្រោះបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញា GPS រហូតមកដល់ ចំណុច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលក្បាលត្រាចតែម្ដង។ សម្ភារៈបាត់បង់១.ម៉ូតូ ១គ្រឿងស្លាកលេខភ្នំពេញ1JZ 1674 ឆ្នាំ២០២៣ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ។
សមត្តកិច្ចបានធ្វើការស៊ីបអង្កេតស្រាវជ្រាវ កំណត់បានមុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ១/ជនសង្ស័យឈ្មោះ ជា វ៉ា (ពៅ) ភេទប្រុស អាយុ ៣៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ)។២/ជនសង្ស័យឈ្មោះ ម៉ម ប៊ុនសៀ ភេទប្រុស អាយុ៤០ ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងដក់ហូតរួមមាន ៖១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន ០៤គ្រឿង២.ស្លាកលេខចំនួន៤១សន្លឹក៣.សំភារៈបំបែកចេញពីគ្រឿងម៉ូតូមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕MC