ខេត្តរតនគិរី៖ លោក ឧត្តមសេនីយត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានចាត់ឲ្យតំណាង លោកឧត្តមសេនីត្រី នូវ ដារ៉ា ស្នងការរងនគរបាលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំមន្ត្រីនាយនគរបាលការិយាល័យជំនាញចុះសួរសុខទុក្ខលោក អនុសេនីយទោ មាស សុភាព នាយរងផ្នែកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដល់គេហដ្ឋាន ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ដោយបច្ចុប្បន្ន លោកអនុសេនីយទោ មាស សុភាព បាននិងកំពុងមានជម្ងឺ សម្រាកព្យាបាលនៅគេហដ្ឋានរបស់លោក។ ជាការពាំនាំផ្តាំផ្ញើ នូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី តាមរយៈលោក ឧត្តមសេនីយត្រី នូវ ដារ៉ា ស្នងការរងនគរបាលខេត្ត រួមនិងក្រុមការងារ ដែលបានចុះមកដល់គេហដ្ឋាន លោក មាស សុភាពនាពេលនោះ លោកស្នងការនគរបាលខេត្ត បានឲ្យលោក នូវ ដារ៉ា ស្នងការរងជាតំណាង រួមនិងក្រុមការងារបាននាំយកថវិកានិងសម្ភារៈមួយចំនួនមកប្រគល់ជូនលោក អនុសេនីយទោ មាស សុភាព ដែលលោកកំពង់មានជម្ងឺ។ ហើយសម្ភារៈនោះរួមមាន: ថវិកាចំនួន២លានរៀល ; អង្ករពីរបេ១០០គីឡូក្រាម ; ទឹកសុទ្ធ២កេះ ; ទឹកដោះគោឆៅ២យួរ ; ទឹកក្រូច២កេស។
នៅក្នុងឱកាសនោះដែរ លោក មាស សុភាព រួមនិងក្រុមគ្រួសារ សូមសម្តែងនៅការដឹងគុណដល់លោកស្នងការនគរបាលខេត្តរតនគិរី រួមនិងក្រុមការងារដែលដឹកនាំដោយលោកឧត្តមសេនីត្រី នូវ ដារ៉ាស្នងការរង ដែលបានឈ្លាតឱកាសចំណាយពេលវេលាដ៏មានតម្លៃចុះមកសួរសុខទុក្ខនិងនាំយកថវិកា រួមនិងសម្ភារៈមួយចំនួនទៀតជូនដល់ក្រុមគ្រួសារ របស់គាត់ ដែលកំពង់ជួបការលំបាកខ្វះខាត។ នេះជាទឹកចិត្ត ដែលលោក ស្នងការតែងតែបានគិតគួរដល់ការលំបាករបស់កូនចៅ ហើយគុណបំណាច់និងអំពើល្អនេះក្រុមគ្រួសារគាត់និងចង់ចាំនូវអំពើល្អ ហើយសូមជូនពរលោក ស្នងការនគរបាលខេត្ត រួមនិងក្រុមការងារដែលដឹកនាំដោយ លោក នូវ ដារ៉ា ស្នងការរងជួបតែសេចក្តីសុខគ្រប់ពេលវេលា។ គួររម្លឹកផងដែរថា នៅក្នុងការដឹកនាំរបស់លោកឧត្តមសេនីយត្រី អ៊ុង សុភាពស្នងការនគរបាលខេត្តរតនគិរី ត្រូវមន្ត្រីនាយ នឹងពលនគរបាល រួមនឹងថ្នាក់ដឹកនាំក្រោមឱវាទគោរពស្រលាញ់ពេញចិត្តលើការដឹកនាំរបស់លោកស្នងការ ព្រោះបច្ចុប្បន្នការអនុវត្ត តួនាទីភារកិច្ច ការលំបាក នឹងទុក្ខលំបាករបស់មន្ត្រីនាយនគរបាលគឺជាក្តីកង្វល់របស់លោកស្នងការ ដែលត្រូវតែគិតញូរដោះស្រាយរាល់បញ្ហាប្រឈមនានាគ្រប់កាលៈទេសៈ៕ដោយ÷ សាវ័ន្ត