ខេត្តពោធិ៍សាត់៖ជនសង្ស័យ ដែលប្រើប្រាស់អាវុធខុសច្បាប់ និងបង្កភាពភ័យ ខ្លាច អសន្តិសុខក្នុងមូលដ្ឋាន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបាននគរបាលចាប់ខ្លួន។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានទទួលព័ត៌មានពីមេភូមិ ស្ទឹងប្រម៉ោយ ឃុំប្រម៉ោយ លោក ឌិន ឌឿន ដែលរាយការណ៍មកថា មានការប្រើប្រាស់អាវុធខុស ច្បាប់ នៅចំណុចម៉ុងរី ដែលស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ភ្លាមៗនោះលោកអធិការ ក៏បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុសន៍រដ្ឋបាល ចុះស្រាវជ្រាវជាបន្ទាន់ និងរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគបាលខេត្តពោធិសាត់ និងបានចេញ ប្រតិបត្តិការបង្ក្រាបបានជនសង្ស័យបាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅក្នុងខ្ទមមួយនៅឆ្ងាយ ពីភូមិ ដើម្បីធានាបាននៅភូមិឃុំមានសុវត្ថភាពល្អ។
លោកអធិការនគបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនបាននោះ មានឈ្មោះ តាំង ជី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិឧបសម្ព័ន្ធត្រពងពង្ស ឃុំប្រម៉ោយ ស្រុក វាលវែង ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានអាវុធមួយដើម ម៉ាកAK47 ស្វាយបត់មានលេខ28661 គ្រាប់ចំនួន៦គ្រាប់និងបង់វែងចំនួន១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង ត្រូវបានកសាងសុំណុំរឿង និង បញ្ជូនទៅស្នងការរដ្ឋាននគបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីផងដែរ ៕AFN