ខេត្តសៀមរាប៖ បុរសជាគ្រូបង្រៀនម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុករោងការបណ្ដាលឲ្យរបួសមនុស្សប្រមាណជាជិត១០នាក់។ហេតុការណ៍ នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ២០២៣ ក្នុងភូមិជ្រោយនាងងួន ស្រុកស្រីស្នំ។
លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ម្ចាស់កម្ចាស់កម្មវិធីជនជាតិហូឡង់ មកលេងនៅស្រុកខ្មែរហើយធ្វើពិធីមង្គលការនៅផ្ទះបងស្រីបង្កើត ក៏ត្រូវបានបុរសម្នាក់បើករថយន្តទៅបុកក្នុងរោងការបណ្ដាលឲ្យកូនកំលោះនិងកូនក្រមុំព្រមទាំងពលរដ្ឋជាភ្ញៀវចំនួនជិត១០ នាក់រោងរបួសធ្ងន់និងស្រាល។ លោកបន្តថា ករណី នេះបង្កឡើងដោយរថយន្តម៉ាកTOYOTA TACOMA ស៊េរី២០០៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AC-6046។
ប្រភព បានឲ្យដឹងថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងឃាត់ខ្លួនបុរសជាគ្រូបង្រៀន ខាងលើយកមកសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ស.រ