ខេត្តកំពង់ស្ពឺ៖កម្លាំងនគរបាលជំនាញនៃស្រុកសំរោងទង និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវបង្ក្រាបករណីក្រុមចោលលួចម៉ូតូបានជាបន្តបន្ទាប់ចំនួន១៦ នាក់ក្នុងនោះមានស្រី២នាក់។
សូមរម្លឹកថា កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២៣ វេលាម៉ោង២៣និង៤៥នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ករណីប្លន់ម៉ូតូប្រើ(វែកឆាដែក)ជនរងគ្រោះឈ្មោះ ម៉ុក សុរិន នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំងឆ្ពោះមកផ្ទះ លុះមកដល់ផ្លូវជាតិលេខ៤ មានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀហើយធាក់ឲ្យដួលរងរបួសដៃស្តាំ-ជង្គង់រួចយកម៉ូតូជិះគេចខ្លួនបាត់ (ម៉ូតូHONDA C125 ស៊េរី2020 ឡើង2022ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1Q.2048 លេខតួ ម៉ាស៊ីន5716642)។
បន្ទាប់ពីទទួលព័ត៌មានបញ្ជាកំលាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលស្រុកសំរោងទងធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ឈ្មោះ ឃឿន សុឃន់ ប្រុស ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង រស់នៅផ្ទះជួលម្ដុំបុរីសឡា សង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ហូ សុខហេងរតនៈ ហៅទី ប្រុស ភូមិឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម នៅផ្ទះជួលរួមគ្នា ដកហូតម៉ូតូScoopy.iស៊េរី២០១៧ ពណ៌ស ស្លាកលេខព្រៃវែង1M.2719 ម៉ូតូធ្វើសកម្មភាព ,វែកឆាដែកចំនួន១។លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ផែនការងារព្រហ្មទណ្ឌ បញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កំលាំងជំនាញសហការជាមួយនគរបាលខណ្ឌសែនសុខ ចាប់ឃាត់បក្ខពួកសរុប៤នាក់ ឈ្មោះ ហៀង ហុង ប្រុសសង្កាត់ ខណ្ឌមានជ័យ, ឈ្មោះ ចិន វាសនា ប្រុសខណ្ឌសែនសុខ,ឈ្មោះ ណុច បញ្ញា ហៅនីន ប្រុស ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌសែនសុខ,ឈ្មោះកែវ ប៊ុនថាត់ ប្រុស ភូមិបឹងធំ ឃុំបែកចាន។ចំពោះវត្ថុតាងដកហូតទូរស័ព្ទម៉ាកVivo,ម៉ូតូ៣គ្រឿង(C125ស៊េរី២០២២ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1V.1986(ម៉ូតូជនរងគ្រោះ),C125ស៊េរី២០១៩ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1M.3024(ម៉ូតូជនរងគ្រោះ),C125ស៊េរី២០០៧ពណ៌ខ្មៅស្លាកលេខភ្នំពេញ1X.2622។ ជនសង្ស័យបានសារភាពថាបក្ខពួកខ្លួនបានធ្វើសកម្មភាពប្លន់(នៅខេត្តកំពង់ស្ពឺ៤លើក និងនៅខណ្ឌដង្កោ១លើក និង នៅរង្វង់មូលគួរស្រូវ១លើក)។កម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ បែត សៀវម៉ី ស្រីភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោង ខេត្តតាកែវ ,ឈ្មោះ ម៉ុន ឡេងអាន ហៅឡេង ស្រី ,ឈ្មោះជិន សំណាង ប្រុស១៨ឆ្នាំ,ឈ្មោះ ថាច់ វិន (ជាប់ពាក់ព័ន្ធក្នុងបទល្មេីសសមគំនិត)។កម្លាំងជំនាញឈានទៅឃាត់ខ្លួនបានបក្ខពួកបន្ថែមចំនួន៦នាក់ផ្សេងទៀតដែលជួលផ្ទះនៅភូមិអូរបែកក្អម ឈ្មោះឆែម ចេត ប្រុស មុខរបរមិនពិតប្រាកដ,ឈ្មោះធន់ ណារិទ្ធ ប្រុស មុខរបរមិនពិតប្រាកដ,ឈ្មោះជុន ណាវ៉ា ប្រុស មុខរបរមិនពិតប្រាកដ,ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ ,ឈ្មោះរិទ្ធ សុវណ្ណារាជ ប្រុស,ឈ្មោះគង់ សម្បត្តិ ហៅជ្រូក ដកហូតម៉ូតូC125ស៊េរី២០២៣ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1KF.5625 គ្មានកុងទ័រ គ្មានក្បាំង។សមត្ថកិច្ចសាកសួររកឃើញអំពីសកម្មភាពបន្ថែម នៃចម្លើយសារភាពក្រុមជនសង្ស័យដែលបានប្រព្រឹត្ដរួមមាន៖ -ប្លន់ម៉ូតូនៅក្រុងឩដុង្គម៉ែជ័យ១លើក -ប្លន់ម៉ូតូនៅស្រុកពញាឭ១លើក -នៅខណ្ឌព្រែកព្នៅ១លើក -នៅទំនប់កបស្រូវ១លើក -នៅវិមានឈ្នះៗ ១លើក និង នៅទីកន្លែងផ្សេងទៀត។សរុបលទ្ធផលកិច្ចប្រតិបត្តិការទាំង២ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់(ស្រី២នាក់)ព្រមទាំង ដកហូតម៉ូតូ៥គ្រឿងម៉ូតូជនរងគ្រោះ២គ្រឿង ,កាំបិតបុ័ងតោ១, វែកឆាដែក១។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺដេីម្បីចំណាត់ការនីតិវិធីបន្ដទៀត៕MC