Monday, June 9, 2025
Header Banner

ថ្នាក់ដឹកនាំនិងសហការីនៃអង្គភាពសារព័ត៌មាន AFN បន្តចុះទៅសួរសុខទុក្ខបុគ្គលិករបស់ខ្លួននៅខេត្តបន្ទាយមានជ័យ ដែល បានជួបគ្រោះថ្នាក់ចរាចរណ៍!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣ ម្សិលមិញនេះ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃអង្គភាពសារព័ត៌មាន អង្គរ ផ្លែស ញ៉ូ (angkor flash news )បានចុះទៅសួរសុខទុក្ខលោក ឡា សុខជា តួនាទីជាប្រធានសាខាខេត្តបន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈលោកចុះបំពេញការងារ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបច្ចុប្បន្ចេញពីពេទ្យ ហើយបន្តសម្រាកព្យាបាលនៅផ្ទះ ជិតផ្សារអូរស្ងួតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរលោកជុន កុសល ចាងហ្វាងការផ្សាយសារព័ត៌មាន angkor flash news ព្រមសហការីបាន ទាំងអស់ក៏បានជូនពរឱ្យលោកឡា សុជា ឆាប់បានជាសះស្បើយនឹងអាចវិលត្រឡប់ទៅប្រកបកិច្ចការងារវិញនាពេលឆាប់ៗខាងមុខនេះ។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី ៣០ខែកក្កដាឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារសារព័ត៌មាន AFN ក៏បានចុះមកសួរសុខទុក្ខលោកឡា សុខជា ដល់មន្ទីរពេទ្យផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម