Thursday, November 28, 2024
Header Banner

ប្រជាកសិករខេត្តស្ទឹងត្រែង ដាំល្មើរទទួល ទិន្នផលគួរជាទីមោទន!

     ខេត្តស្ទឹងត្រែង៖ផ្លែល្មើរជាប្រភេទដំណាំឈើហូបផ្លែថ្មី មួយមុខទៀត ត្រូវបានកសិករដាំដុះបាន ផលនាំចេញទៅកាន់ទីផ្សារ   ព្រោះកន្លងមកដំណាំមួយប្រភេទនេះ មិនអាចដាំបាន ឃើញតែនៅក្រៅប្រទេស។ បច្ចុប្បន្នកសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដាំដុះទទួលបានទិន្នផលគួរជាទីមោទន។ 

លោកសុខឃឿនអ្នកដាំល្មើនៅចំការក្រុមហ៊ុនសុភ័គ្រនីការនៅឃុំកំភុនស្រុកសេសាន បានឲ្យដឹងថា ដំណាំល្មើពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តែការដំដុះទាមទារឱ្យមានការព្យាយាម   ដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ  ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ ។ 

លោកបន្តថា ការថែទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត  ដើម្បីផលវាបានផ្លែធំ  បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រកស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងដើម្បីការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវា ។

លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តព្រោះមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែមានបរិមាណតិចតួចនៅឡើយ ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ   ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន  ដូចជាលក្ចណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។ លោកប្រធានមន្ទីរបន្តថា ដំណាំល្មើបច្ចុប្បន្នមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពធូរធាប្រសើរឡើង។       

សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន  មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ   ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដូល្លា   និងមានទីផ្សារស្រួលលក់ជាងទុរេនផងដែរ ៕MC

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម