ខេត្តរតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា មានករណីក្មេងប្រុសម្នាក់ឈ្មោះ សេវ លេច អាយុ១១ឆ្នាំ ជនជាតិច្រាយ បានទៅឃ្វាលគោនៅចម្ការឈ្មោះ សេវ ឌីន ភេទស្រី នៅភ្នំចាកៅ មានគ្នា៣នាក់បងប្អូនហើយក្មេងប្រុសខាងលេី បានឃ្វាលគោក្នុងចម្ការដេីរជាន់ដំបូកដីក៏ជាន់ត្រូវគ្រាប់មីន ដែលបន្សល់ទុកកាលពីរសម័យសង្រ្គាម បានផ្ទុះបណ្ដាលឲ្យរងរបួសធ្ងន់(ដាច់ជេីងខាងស្ដាំ)។ ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានឪពុកម្ដាយបងប្អូនសាច់ញាតិយករថយន្តសង្រ្គោះបន្ទាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ ដេីម្បីសង្រ្គោះបន្ទាន់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញអធិការនគរបាលស្រុក និងកម្លាំងស្នាក់ការប៉េអឹមលេខ៧៨២ប្រចាំនៅភូមិសោមត្រក់ថ្មី ឃុំសោមធំ រួមជាមួយលោកអនុភូមិ បានចុះទៅកន្លែងកើតហេតុ នៅចម្ការខាងលើ ស្ថិតនៅភូមិសោមត្រក់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕ដោយ÷ សាវ័ន្ត